ភ្នំពេញ៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មី ចំនួន ៤៥ គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍របស់ ស្រាបៀរ លីអូ សម្រាប់ការចាប់រង្វាន់លើកទីមួយក្នុងឆ្នាំ ២០១៨ នៅក្នុងការប្រគំតន្រ្តី “A1 Concert” របស់ស្ថានីយទូរទស្សន៍ MYTV ដោយប្រព្រឹត្តទៅ ចំនួន២សប្តាហ៍ជាប់គ្នាគឺ វគ្គទី១កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៨ និងវគ្គទី២ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៨។

គូស្វាមីភរិយាថ្មីចំនួន ៣ គូ បានឈ្នះរង្វាន់ធំម៉ូតូ SCOOPY i និង ១៧ គូបានឈ្នះបន្តោងខ្សែកមាស៥ជី ខណៈដែល ២៥ គូផ្សេងទៀតបានឈ្នះបន្តោងខ្សែកមាស ២ជី ដែលពួកគាត់បានមកពីទូទាំងប្រទេស ក្នុងនោះមានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។ 

ស្រាបៀរ លីអូ ប្រគល់រង្វាន់ម៉ូតូ SCOOPY i និងបន្តោងខ្សែកមាស
ស្រាបៀរ លីអូ ប្រគល់រង្វាន់ម៉ូតូ SCOOPY i និងបន្តោងខ្សែកមាស

គូស្វាមីភរិយាថ្មីមួយគូ គឺលោក អែម បូណាត និងលោកស្រី យឹម ខ្មៅ មកពី ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់រង្វាន់ម៉ូតូ SCOOPY i បានឲ្យដឹងថា៖ 

“យើងទាំងពីរនាក់ពិតជារំភើបភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឮគេប្រកាសឈ្មោះរបស់ខ្លួនក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងកាលពីថ្ងៃទី១១ ខែ កុម្ភៈ កន្លងទៅ។ នេះជាចំណងដៃដ៏អស្ចារ្យបំផុត សម្រាប់ពួកយើង” ។
ស្រាបៀរ លីអូ ប្រគល់រង្វាន់ម៉ូតូ SCOOPY i និងបន្តោងខ្សែកមាស

លោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បាន ថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា៖ 

“ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធីចំណង ដៃសុភមង្គលអាពាហ៍ពិពាហ៍ ដើម្បីជាកិច្ចថ្លែងអំណរគុណដល់ អតិថិជនដ៏មានតម្លៃ របស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយយើងក៏សង្ឃឹមថាអតិថិជននៅតែបន្តគាំទ្រស្រាបៀរ លីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែមានភាពសប្បាយរីករាយ”។
លោក ព្រាប សុវណ្ណ

នេះជាការចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃ សុភមង្គលអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨ នេះ។ សូមជាវស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានរង្វាន់ដ៏អស្ចារ្យជាច្រើនទៀតកំពុងរង់ចាំលោកអ្នក។

ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងសាកសមបំផុតសម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោក អ្នក ដើម្បីទទួលបានចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ លីអូ៕ ស្រាបៀរ លីអូ ភាពរីករាយដែលអ្នកចង់បាន! 

ស្រាបៀរ លីអូ ប្រគល់រង្វាន់ម៉ូតូ SCOOPY i និងបន្តោងខ្សែកមាស
ស្រាបៀរ លីអូ ប្រគល់រង្វាន់ម៉ូតូ SCOOPY i និងបន្តោងខ្សែកមាស
ស្រាបៀរ លីអូ ប្រគល់រង្វាន់ម៉ូតូ SCOOPY i និងបន្តោងខ្សែកមាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]