អេស្ប៉ាញ៖ កីឡាករ Gerard Pique បាននិយាយថា កីឡាករមកពីក្លិប Barcelona និងកីឡាករមកពីក្លិប Real Madrid មានទំនាក់ទំនងត្រូវគ្នាណាស់ មិនមែនដូចអ្វីដែលព័ត៌មានបាន ចុះផ្សាយនោះឡើយ។

Pique ប្រាប់ថា ពួកគេទាំងសងខាងត្រូវជើងគ្នាណាស់ រហូតដល់ថ្នាក់មានការបង្កើត Group Chat នៅលើកម្មវិធី WhatsApp ទៀតផង។ ហើយកីឡាករមកពីទាំង ២ក្រុមតែងតែធ្វើការញ៉ោះគ្នាទៅវិញទៅមក។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ 

កីឡាករ Gerard Pique
«ខ្ញុំនឹងប្រាប់រឿងផ្ទៃក្នុងបន្តិចទៅចុះ។ ដូចអ្នករាល់គ្នាដឹងហើយថា កីឡាករបាល់ទាត់តែងតែមាន Group chat នៅលើកម្ម WhatsApp ។ ខ្ញុំមាន Group chat មួយសម្រាប់តែមិត្តភក្ដិរបស់ខ្ញុំ មួយទៀតសម្រាប់មិត្តរួមក្រុមរបស់ខ្ញុំនៅក្លឹប Barca ។ ប៉ុន្តែ Group Chat ដែលខ្ញុំចូលចិត្តបំផុតប្រហែលជាអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលហើយ។ កាលពីដើមរដូវកាលនេះ នៅពេលដែលយើងមាន ៨ពិន្ទុដាច់ពីក្លិប Real Madrid នៅក្នុងលីក ខ្ញុំបានបង្កើត Group Chat ពិសេសមួយ សម្រាប់កីឡាករមកពី Barcelona និង Real Madrid គ្រប់រូបដែលមានឈ្មោះ នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ។ ហើយអ្វីដែលយើងធ្វើក្នុង Group Chat នោះ គឺនិយាយឌឺដងគ្នាអំពីក្រុម Barca និង Real ។ យើងលេងជាមួយគ្នា ដូចជាកូនក្មេងអីចឹង។ ឥឡូវនេះយើងមាន ១៥ពិន្ទុលើ Real Madrid ក្នុងលីក ដូច្នេះការឆ្លើយតបរបស់ខ្ញុំ គឺពិតជាមានគំនិតច្នៃប្រឌិតណាស់» ៕
ការប្រកួត El Clasico
កីឡាករក្រុមជម្រើសជាតិអេស្ប៉ាញ
កីឡាករក្រុមជម្រើសជាតិអេស្ប៉ាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]