ភ្នំពេញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា មានក្ដីសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងលទ្ធផល ១-០ ដែល កម្ពុជា បានយកឈ្នះ ឡាវ ក្នុងជំនួបមិត្ដភាព កាលពី ២ថៃ្ងមុន។ 

លោក ប្រាក់ សុវណ្ណារ៉ា

កម្ពុជា អាចរកជ័យជម្នះរបស់ខ្លួនជាលើកដំបូង ក្នុងឆ្នាំ២០១៨ ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះឡាវ ១-០ ក្នុងការប្រកួតមិត្ដភាពកម្ដៅសាច់ដុំ មុនពេលបន្ដប៉ះ អាហ្គានីស្ថាន ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup។

អតីតគ្រូបង្គោលក្រុមបឹងកេត ដែលដឹកនាំក្រុមលើកពានលីកកំពូលកម្ពុជា ឆ្នាំ២០១៦ មានអារម្មណ៍រីករាយ ក្រោយក្រុមរបស់លោកទទួលជ័យជម្នះ ទៅលើក្រុមក្បែរខាង ទោះកីឡាករមួយចំនួននៅមានបទពិសោធន៍តិច និងទម្រង់លេងមិនសូវជាល្អប៉ុន្មានក៏ដោយ។  

កម្ពុជា ឈ្នះឡាវ ១-០
«វាជាការប្រកួតដ៏ល្អ ដោយសារតែ យើងប្រើប្រាស់កីឡាករក្មេងៗច្រើន ហើយទទួលបានជ័យជម្នះជាលើកដំបូងក្នុងទីក្រុងរៀងច័ន្ទ។ យ៉ាងណាក្ដី យើងត្រូវតែព្យាយាមកែសម្រួលប្រព័ន្ធការពារឡើងវិញ ដោយពង្រឹងបាល់ខាងលើ និងការស៊ុតពីចម្ងាយ» លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើង៕
កម្ពុជា ឈ្នះឡាវ ១-០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]