(ភ្នំពេញ)៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ នាយ ចឺម បានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ផ្ទះថ្មីជូនអ្នកម្ដាយ ក្នុងទំហំទឹកប្រាក់ប្រមាណ១៤ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលមានទីតាំងនៅឯស្រុកកំណើត ក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែ មិនា នេះតែម្ដង។

តាមរយៈការបង្ហោះរូបពីរសន្លឹករបស់នាយ ចឺម នៅលើបណ្ដាញហ្វេសប៊ុក លោកបានអះអាងថា វីឡាដែលធ្វើនេះ ជាប្រភេទវីឡាកូនកាត់ ដោយជាងម៉ៅការក្នុងទំហំទឹកប្រាក់ ១៤ម៉ឺនដុល្លារអាមេរិក។ ចំណែកទីតាំងផ្ទះបុកគ្រឹះដែលកំពុងក្រុងពាលី ស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់ខ្លួន។ នាយ ចឺម បន្ថែមទៀតថា តម្លៃខាងលើនេះ គិតត្រឹមតែជាងម៉ៅការធ្វើប៉ុណ្ណោះ នាពេលខាងមុខអស់ប៉ុន្មានទៀត នៅមិនទាន់ដឹងច្បាស់នៅឡើយទេ រង់ចាំតាមដានមើលស្ថានភាពសិន។

រំឭកកាលពីកន្លងមក អតីតតារាកំប្លែងខាងលើ ធ្លាប់បានបង្ហើបថា ក្ដីប្រាថ្នាធំបំផុតក្នុងជីវិតរបស់ខ្លួន គឺសង់ផ្ទះជូនអ្នកមានគុណនៅឯស្រុកកំណើត។ មានការបង្ហើបពីមិត្តជិតស្និទ្ធនឹង នាយ ចឺម ថាគម្រោងរបស់លោក ធ្លាប់បានទម្លាយឲ្យដឹងថា នាយ ចឺម សាងសង់ផ្ទះវីឡាជូនអ្នកមានគុណរបស់ខ្លួន តែមិនទាន់កំណត់តម្លៃ នៅឡើយទេ។

មានការសរសើរពីសំណាក់អ្នកគាំទ្រថា នាយ ចឺម ពិតជាកូនប្រុសកតញ្ញូធម៌ ចំពោះឪពុកម្ដាយមែន ទោះបីជាក្លាយខ្លួនជាតារាចម្រៀង ប៉ុន្តែមិនដែលភ្លេចបំពេញតួនាទីជាកូនប្រុសល្អ នោះទេ។

គួរបញ្ជាក់ថា តារាចម្រៀងពូកែវោហាស័ព្ទ នាយ ចឺម មិនត្រឹមតែជាតារាចម្រៀងយុវវ័យ ស្ថិតនៅក្នុងដួងចិត្តមិត្តៗអ្នកគាំទ្រនោះទេ លោកថែមទាំងអាចច្រៀងភ្លេងការ កាត់សក់ និង សម្ដែងខ្សែភាពយន្ត ផ្សេងៗបានទៀតផង៕

នាយ ចឺម
នាយ ចឺម
នាយ ចឺម ធ្វើផ្ទះឲ្យម្តាយឪពុក
នាយ ចឺម ធ្វើផ្ទះឲ្យម្តាយឪពុក

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម