ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្តាលឲ្យតារាចម្រៀងស្រី Rock and Roll ម្នាក់ឈ្មោះថា តាក់ ចន្ធី ស្លាប់នៅនឹងកន្លែងកើតហេតុ។

យ៉ាងណាមិញ ការស្លាប់របស់តារាចម្រៀងម្នាក់នេះ បានធ្វើឲ្យមិត្តភក្តិរបស់នាង និងតារាជាច្រើន ពិបាកចិត្តខ្លាំងមែនទែន នៅពេលដែលបាត់បងរូបនាងយ៉ាងឆាប់រហ័សបែបនេះ។

ជាងនេះទៅទៀត កាលពីប៉ុន្មានម៉ោងមុននេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលមែនទែន ពេលដែលឃើញតារាចម្រៀងដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មថោន អ្នកនាង មាស សុខសោភា បង្ហោះសារក្រៀមក្រំទៅតារាចម្រៀង តាក់ ចន្ធី បន្ទាប់ពីទទួលដំណឹងថានាងស្លាប់ថា៖ “My dearest sister thank you for the memories we had together. Traveling in Sydney to the times we hang out on P.P. I know you are in a better place now, but my heart hurts. Thank you for your music and it will always stay with us forever. RIP my love” មានន័យជាភាសាខ្មែរថា “បងស្រីដ៏ល្អរបស់ខ្ញុំ អរគុណសម្រាប់ការចងចាំជាច្រើន ដែលពួកយើងមានជាមួយគ្នា។ ពេលវេលាដែលដើរលេងនៅទីក្រុងSydney និងពេលវេលាពួកយើងដើរលេងនៅភ្នំពេញ។ ខ្ញុំដឹងថាពេលនេះបងនៅកន្លែងដែលប្រសើរហើយ ប៉ុន្តែខ្ញុំឈឺចាប់ខ្លាំងណាស់។ អរគុណសម្រាប់បទចម្រៀងរបស់បង ហើយវានឹងនៅតែស្ថិតជាមួយពួកយើងជារៀងរហូត”។

បន្ទាប់ពីឃើញបែបនេះហើយ អ្នកគាំទ្រទើបតែដឹងថា ទំនាក់ទំនងរវាងកញ្ញា មាស សុខសោភា និង តាក់ ចន្ធី ពិតជាធម្មតានោះទេ ទើបធ្វើឲ្យនាងបង្ហោះសារក្រៀមក្រំបែបនេះ។ ក្នុងនោះដែរ ក៏មានអ្នកគាំទ្រមួយចំនួន ចូលរួមរំលែកទុក្ខហើយសោកស្តាយដែល កញ្ញា មាស សុខសោភា បាត់បង់មនុស្សជាទីស្រលាញ់របស់នាងបែបនេះ៕

មាស សុខសោភា
តាក់ ចន្ធី
ចម្រៀងរបស់ តាក់ ចន្ធី
សារដែលមាស សុខសោភាបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា