ភ្នំពេញ៖ យប់មិញនេះ មានទស្សនិកជនជាច្រើន  មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញបទថ្មីកូនប្រុសទាំង៣ លោក ព្រាប សុវត្ថិ ដែលមានចំណងជើងថា « ក្បាច់កង្កែប» ត្រូវបាន ផេកផ្លូវការរបស់ផលិតកម្ម រស្មីហង្សមាស បង្ហោះលើបណ្ដាញសង្គម ខណៈដែលបទ «កង្កែបពាក់មួក»  ពេជ្រ សោភា កំពុងទទួលបានការគាំទ្រ ពីយុវវ័យ។

នេះជាលើកទី១ហើយ សម្រាប់កម្លោះសង្ហាទាំង៣ ពោលគឺលោក សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ដែលបានបង្ហាញ ក្បាច់រាំស្ទីលកង្កែប បែបនេះ​ចែកជូនទស្សនិកជន បានទស្សនា ស្របពេលដែលអត្ថន័យ ចំណងជើងនៃបទចម្រៀងនេះ ទាក់ទងនឹងសត្វកង្កែប ដូចបទថ្មីរបស់ អ្នកនាង ពេជ្រ សោភា ដែរនោះ។

យ៉ាងណាមិញ តាមរយៈបទថ្មីដែល កូនប្រុសសំណព្វចិត្ត របស់កំពូលតារាចម្រៀងល្បីឈ្មោះ ប្រចាំប្រទេស លោក ព្រាប សុវត្ថិ  បានច្រៀងនេះ ត្រូវបានគេរពឹងថា នឹងទទួលបាន ការគាំទ្រ មិនចាញ់បទមុនៗ ដែលបងប្អូនទាំង៣នាក់ បានបកស្រាយកន្លងមកទេ ព្រោះបទ «ក្បាច់កង្កែប» ពិតជាមានលក្ខណៈពិសេស ដែលឲ្យយុវវ័យអាចរាំលេង កម្សាន្ត យ៉ាងសប្បាយរីករាយ ជាមួយស្ទីលរាំប្លែក ផងដែរ៕

ចង់ជ្រាប កាន់តែច្បាស់ថា បទថ្មីរបស់ កម្លោះសង្ហា ទាំង៣ ទាក់ទាញយ៉ាងណា ទស្សនា វីដេអូ ខាងក្រោម ៖ 

កូនប្រុសទាំង៣ របស់ ព្រាប សុវត្ថិ
កូនប្រុសទាំង៣ របស់ ព្រាប សុវត្ថិ
កូនប្រុសទាំង៣ របស់ ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ