ភ្នំពេញ៖ បច្ចុប្បន្ននេះ Pope Thanawat កំពុងតែក្លាយខ្លួនជាតារាប្រុសដែលល្បីឈ្មោះខ្លាំង ក្នុងសិល្បៈថៃ បន្ទាប់ពីលោកបានសម្តែងជាតួឯកប្រុសក្នុងរឿងភាគបុរាណដ៏ល្បី រឿង «បុព្វេសន្និវាស» ជាមួយនាង Bella Ranee។

យ៉ាងណាមិញ ទន្ទឹមនឹងសន្ទុះប្រជាប្រិយភាពរបស់កម្លោះសង្ហារូបនេះកំពុងកើនឡើង អ្នកគាំទ្ររបស់លោកជាច្រើន តែងតែតាមដានរាល់សកម្មភាព ដែលលោកតែងតែបង្ហោះនៅក្នុងបណ្តាញសង្គមជានិច្ច។

ស្របពេលជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ នៅក្នុងគណនីអ៊ីនស្តារក្រាមរបស់ Pope បានបង្ហោះរូបចំនួន២សន្លឹក កាលពីលោកនៅក្មេង ដែលធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរ ពីមុខមាត់ដ៏សែនសង្ហា កាលពីនៅវ័យក្មេងរបស់លោក។

ដោយឡែក សម្រាប់រូប២សន្លឹកនោះផងដែរ បែរជាបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកគាំទ្រខ្មែរទៅវិញ ព្រោះមិននឹកស្មានថា មុខមាត់របស់ Pope Thanawat កាលពីនៅក្មេង បែរជាមានមុខមាត់ស្រដៀងនឹងតារាសម្តែងវ័យក្មេងដែលកំពុងមានប្រជាប្រិយភាព មួយដួងឈ្មោះថា ទីន ទីន ហៅចិត្រាតូច។

ជាងនេះទៅទៀតនោះ សម្រាប់រូប Pope កាលពីក្មេង បើសិនមើលមួយភ្លែត ដោយមិនបានប្រាប់ថាជា Pope នោះ គឺច្បាស់ណាស់អ្នកគាំទ្រខ្មែរ ប្រាកដជាគិតថាជា ទីនទីន ជាមិនខាននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Pope Thanawat
Pope Thanawat
ទីនទីន
ទីនទីន
Pope Thanawat កាលពីក្មេង
Pope Thanawat ខាងឆ្វេងដៃកាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]