ភ្នំពេញ៖ រឿងភាគខ្មែរ «បិសាចគួរឲ្យស្រលាញ់» នៅក្នុងទូរទស្សន៍ ហង្សមាស ត្រូវបាន ចាក់ផ្សាយជាសាធារណៈហើយ កាលពីយប់មិញ ។​

ចំពោះរឿងភាគកំពុងល្បីនេះ ​បានប្រមូលផ្តុំសុទ្ធតែ តួល្បីៗ ដែលមានទាំង តារាចម្រៀងនៅហង្សមាស ដូចជា អ្នកនាង ពេជ្រ​ សោភា កញ្ញា ហ្សាណា លោក Step  អ្នកនាង ខាត់ សុឃីម និង តារាសម្តែងល្បីៗជាច្រើនដួងទៀត។

ជាពិសេស គ្រាន់តែចេញភាគ១ កាលពីយប់មិញ បានធ្វើឲ្យ អ្នកគាំទ្រជាច្រើន មានការលាន់មាត់សរសើរថា ពិតជាល្អមើល ដោយរឿងនេះ លាយឈុតឆាកជាច្រើន ទាំងមានខ្មោច និងឈុតកំប្លែងជាដើម។ ជាពិសេស តួអង្គស្រី ចូចូ ដែលសម្តែងដោយហ្សាណា ត្រូវគេចាប់អារម្មណ៍ខ្លាំ ក្នុងឈុតដំបូង  ដែលរូបនាង ធ្វើឲ្យ មហាជន ផ្ទុះសំណើច ដោយសារតែ ភាពក្រមិចក្រមើម និងសម្តីរបស់នាង។

ដូច្នេះ ចាំតាមដានភាគបន្តទៀត នៅក្នុងយប់នេះ វេលាម៉ោង៨ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV តែមួយគត់ តើចូចូ នឹងជួបរឿងអ្វីទៀត ក្នុងជីវិតរបស់នាង៕ 

រឿង«បិសាចគួរឲ្យស្រលាញ់»
រឿង«បិសាចគួរឲ្យស្រលាញ់»
រឿង«បិសាចគួរឲ្យស្រលាញ់»

ឈុតឆាកខ្លី ក្នុងភាគទី១ កាលពីយប់មិញ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]