ភ្នំពេញ៖ តារាសម្តែងស្រី ល្បីល្បាញខាងពូកែធ្វើចរិតលេងសើច ក្រមិចក្រមើម គួរឱ្យស្រលាញ់មិនចេះជិនណាយ អ្នកនាង សុខ សោម៉ាវត្តី នៅតែក្តោបបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

ជាពិសេសនោះគឺ តាមរយៈសមត្ថភាពនៃការសម្តែងខ្សែភាពយន្តរបស់នាងឱ្យបណ្តាផលិតកម្មធំៗនៅក្នុងស្រុក ទាំងរឿងភាគ និងរឿងដុំនោះ ពិតជាទទួលបាននូវការពេញចិត្តខ្លាំងពីទស្សនិកជន។

ទន្ទឹមនឹងភាពល្បីល្បាញនៅក្នុងអាជីពជាតារាសម្តែងនៅក្នុងសង្គមសិល្បៈ អ្នកនាង សុខ សោម៉ាវត្តី ក៏មានអាជីពជាពិធីការិនីមួយទៀតផងដែរ ប្រចាំនៅក្នុងទូរទស្សន៍បាយ័នជាមួយនឹងពិធីករ-ពិធីការិនីដទៃទៀត។

ងាកទៅមើលពិធីការិនី ហេង កែវនីតា ដែលជាមិត្តរួមអាជីពជាមួយគ្នាប្រចាំទូរទស្សន៍បាយ័ន ក៏មានសន្ទុះនៃការគាំទ្រមិនចាញ់អ្នកនាង សុខ សោម៉ាវត្តី ប៉ុន្មាននោះដែរ។

បើនិយាយពីសម្រស់វិញ តារាស្រីទាំងពីរដួងនេះ ក៏មានសម្រស់ស្រស់ស្អាតដូចគ្នា ដោយម្នាក់ៗជាមនុស្សស្រី ដែលស្រលាញ់ថ្នាក់ថ្នមសុខភាព និងស្រលាញ់មើលថែរូបរាងកាយរបស់ខ្លួនបានយ៉ាងល្អ។

ជាក់ស្តែងពេលឈរកាច់រាង បង្អួតសម្រស់នៅក្នុងឈុតសម្លៀកពណ៌ស មួយឈុតនេះដូចគ្នា ទើបដឹងថាតារាស្រីទាំងពីរដួង មានសម្រស់ស្រស់ស្អាតមិនចាញ់គ្នាសោះ ទោះបីជាបច្ចុប្បន្ននេះពួកនាង មានអាយុកាន់តែច្រើនឡើងបន្តិចទៅហើយក្តី៕

តោះចង់ដឹងថាអ្នកទាំងពីរមានភាពស្រស់ស្អាតយ៉ាងណា ពេលឈរជិតគ្នាបែបនេះយើងមកទស្សនារូបភាពដូចខាងក្រោមទាំងអស់គ្នា៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
វត្តី និង នីតា សម្រស់នៅក្នុងឈុតពណ៌ ស
វត្តី និង នីតា សម្រស់នៅក្នុងឈុតពណ៌ ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា