បរទេស៖ ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo ជឿថា គ្មាននរណាមុ្នាក់អាចប្រៀបផ្ទឹមជាមួយខ្លួនបានទេ ដោយសារតែ គ្មានកីឡាករណាដែលអាចមានសមត្ថភាព និងការអត់ធ្មត់ដូចជារួបគេ។

Cristiano Ronaldo

គួរឲ្យដឹងថា Ronaldo បានចាប់ផ្ដើមអាជីពរបស់ខ្លួនដំបូង នៅក្លិប Sporting CP មុនពេលចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ក្នុងឆ្នាំ២០០៣ ជាទីដែលគេអភិវឌ្ឍន៍ខ្លួន រហូតក្លាយជាកីឡាករដ៏កំពូលម្នាក់ ក្រោមការបង្វឹករបស់លោក Sir Alex Ferguson ។

រូបគេបានឈ្នះ Ballon d’Or ជាលើកដំបូងក្នុងឆ្នាំ២០០៨ ក្រោយមករូបគេក៏បានបន្ដភាពខ្លាំងរបស់ខ្លួនបន្ថែមទៀត រហូតមកដល់សព្វថៃ្ង ក្នុងក្រុមអធិរាជស Real Madrid ។ 

Cristiano Ronaldo

ក្នុងបទសម្ភាសន៍មួយ ជាមួយក្រុមហ៊ុនផលិតសម្ភារកីឡាមួយ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ រូបនេះ បាននិយាយថា៖ 

«ខ្ញុំគិតថាខ្លួនចាប់ផ្ដើមមានសក្តានុពលពេលលេងឲ្យ Manchester ។ មិនមានមនុស្សច្រើនទេដែលមានទេពកោសល្យ លះបង់ និងប្រឹងប្រែងដូចខ្ញុំ។ គ្មាននរណាអាចប្រៀបជាមួយខ្ញុំបានទេ ហើយក៏គ្មាន Ronaldo ទីពីរដែរ។ អ្នកគឺអ្នក ហើយខ្ញុំគឺខ្ញុំ» ៕
Ronaldo ផ្ដល់បទសម្ភាសន៍ជាមួយក្រុមហ៊ុនកីឡាមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]