ភ្នំពេញ៖ ក្នុងចំណោមកូនទាំង៣របស់លោក ព្រាប សុវត្ថិ អ្នកគាំទ្រសង្កេតឃើញថា កូនប្រុសច្បង លោក សុវត្ថិ មុនីវណ្ណ ហាក់មានសន្ទុះការគាំទ្រ និងប្រជាប្រិយភាពខ្លាំងជាងគេ ព្រោះថារាល់បទចម្រៀងរបស់លោក ដែលទើបតែចេញនៅលើទីផ្សារ សុទ្ធសឹងតែទទួលការគាំទ្រពីសំណាក់មហាជន យ៉ាងច្រើនសន្ធឹកសន្ធាប់ លើសពីការរំពឹងទុក។

ជាក់ស្ដែង ក្រៅពីមានទឹកដមសម្លេងពិរោះ កម្លោះសង្ហា រូបនេះក៏មាន រូបរាងដ៏ទាក់ទាញ ស្នាមញញឹមស្រស់ ដែលធ្វើឲ្យ ទស្សនិកជន ពិសេសមិត្តនារីៗជាច្រើន តាម លង់ស្នេហ៍ ក៏មានដែរ។

អ្វីដែលសំខាន់នោះ ប្រិយមិត្តប្រហែលជា មានការភ្ញាក់ផ្អើល បន្ទាប់ពីឃើញ កូនប្រុសកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ប្ដូរស្ទីលមកស្លៀកខោចែវ បុរាណ បែបនេះ ព្រោះកន្លងមក លោកអ្នក ធ្លាប់តែបានឃើញ សម្រាប់ ម្ចាស់បទ «កែវភ្នែក» ស្លៀកពាក់ បែបយុវវ័យសម័យថ្មី ។

យ៉ាងណាមិញ ចំពោះរូបភាព ក៏បានបង្ហាញឲ្យ មហាជន កាន់តែដឹងបន្ថែមទៀតថា បើទោះជាត្រូវស្លៀកខោចែវ ក៏ លោក សុវត្ថិ មុនីវណ្ណ នៅតែរក្សារូបរាង ស្រស់សង្ហា មិនធម្មតានោះដែរ ៕

ចង់ជ្រាបច្បាស់ទស្សនា រូបភាពខាងក្រោម៖  

លោក សុវត្ថិ មុនីវណ្ណ
លោក សុវត្ថិ មុនីវណ្ណ
លោក សុវត្ថិ មុនីវណ្ណ
លោក សុវត្ថិ មុនីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ