ភ្នំពេញ៖ អ្នកគាំទ្រមួយចំនួន ពិតជាអាណិតទៅដល់តារាកំប្លែងជើងចាស់ ក្រោយពីទទួលបានដំណឹងថានាយ សានម៉ៅ ចូលសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារតែលោកកើតជំងឺ បេះដូងនិងទឹកក្នុងសួតធ្ងន់ធ្ងរ និងសម្ពាធឈាមរបស់លោកធ្លាក់ចុះ ធ្វើឲ្យលោកពិបាកក្នុងការដកដង្ហើម។

ជាមួយគ្នានេះដែរ គ្រាន់តែទទួលដំណឹងបែបនេះភ្លាមមិត្តរួមសិល្បៈជាច្រើនក៏បានយកថវិកាមួយចំនួន និងទៅសួរសុខទុក្ខដល់លោកផ្ទាល់នៅក្នុងមន្ទីរពេទ្យតែម្តង។

នៅក្នុងនោះក៏មាននាយក្រឹម ដែលបានទៅមើលនៅមន្ទីរពេទ្យផ្ទាល់ទាំងយប់តែម្តង យ៉ាងណាមិញ ក្រោយពីដំណឹងនេះបានផ្សព្វផ្សាយតាមរយៈសារព័ត៌មានជាច្រើន កាលពីព្រឹកមិញនេះ តារាកំប្លែងភ្នែកតូច ជួង ជី ហៅ នាយកុយ បានមកមើលពីស្ថានភាពរបស់ នាយ សានម៉ៅ ផ្ទាល់ភ្នែកដោយទឹកមុខយ៉ាងក្រៀមក្រំ។

ជាក់ស្តែង នាយកុយ ក៏មិនសម្លឹងមើលនឹងភ្នែកនោះទេ លោកក៏បានជូនថវិកាមួយចំនួនដើម្បីសម្រាលដល់ថ្លៃព្យាបាលរបស់ នាយ សានម៉ៅ ផងដែរ។ ដោយឡែក អ្នកទាំងពីរត្រូវបានគេដឹងថា ជាសម្លាញ់នឹងគ្នាជាយូរមកហើយ តាំងតែពីចូលសិល្បៈមកម្ល៉េះ។

គួរបញ្ជាក់ផងដែរ ថាស្ថានភាពជំងឺរបស់ នាយ សានម៉ៅ ក្រោយសង្គ្រោះបន្ទាន់ហាក់ដូចជាមិនទាន់បានធូរស្បើយនៅឡើយនោះទេ តែទោះជាយ៉ាងណាអ្នកគាំទ្រ នៅតែផ្តល់កម្លាំងចិត្ត និងបួងសួងឲ្យលោកឆាប់ជាពីជំងឺនេះផងដែរ៕ 

នាយ សានម៉ៅ នៅមន្ទីរពេទ្យ
នាយ សានម៉ៅ នៅមន្ទីរពេទ្យ
នាយ សានម៉ៅ នៅមន្ទីរពេទ្យ
នាយ សានម៉ៅ នៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]