(ភ្នំពេញ)៖ តារាចម្រៀងស្រីស្រស់ស្អាត កញ្ញា វី ឌីណែត បន្ទាប់ពីបានចូលរួមសម្ដែង ខ្សែភាពយន្តរបស់ទូរទស្សន៍ហង្សមាស ជាមួយនឹងលោក នី រតនា គឺរឿង «រាជបុត្រកង្កែប» រួចមក ក៏ស្រាប់តែលេចឮដំណឹងល្ហិចល្ហៀងថា អ្នកទាំងពីរកំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយគេសង្កេតឃើញថា លោក នី រតនា និង កញ្ញា វី ឌីណែត តែងតែបណ្ដើរគ្នា ទៅចូលរួម ក្នុងកម្មវិធីរបស់អ្នកសិល្បៈ ជាមួយគ្នាជាញឹកញាប់ ក្នុងលក្ខណៈស្និទ្ធស្នាលគ្នាទៀតផង។

ជាមួយនឹងរឿងរ៉ាវ ដ៏រសើបនេះ សម្រាប់តារាចម្រៀង កញ្ញា វី ឌីណែត ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីសំណព្វចិត្តរបស់តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី បានបញ្ចេញប្រតិកម្មតបមកវិញ ដោយបានធ្វើការច្រានចោលទាំងស្រុងថា រឿងនេះពុំមែនជាការពិតនោះឡើយ ពោលគឺភាពស្និទ្ធជាមួយគ្នា នាពេលកន្លងមកនេះ គឺស្ថិតក្នុងលក្ខណៈរាប់អានគ្នាធម្មតា និងក្នុងន័យទំនាក់ទំនងគ្នាលើការងារសិល្បៈប៉ុណ្ណោះ។

តារាចម្រៀងរូបស្រស់សម្ផស្សឆើតឆាយ កញ្ញា វី ឌីណែត បាននិយាយថា «ខ្ញុំមិនទាន់ចង់គិតរឿងស្នហា ទាំងនៅវ័យក្មេងនេះឡើយ ដោយខ្ញុំចង់ផ្ដោតតែលើការពង្រឹង អាជីពសិល្បៈឲ្យល្អជាងនេះ ហើយសម្រាប់ការថតភាពយន្តលើកក្រោយៗទៀត ឲ្យតែហង្សមាសតម្រូវ គឺខ្ញុំលេងបានទាំងអស់ មិនប្រកាន់ថា ជាតួឯក ឬជាតួធំនោះទេ»។

យ៉ាងណាមិញ នៅពេលដែលអ្នកសាព័ត៌មានសួរជីកកកាយ អំពីរឿងមួយនេះ វី ឌីណែត នៅតែអះអាងថា នាងគ្មានទំនាក់ទំនងពិសេសអ្វី ជាមួយ នី រតនា ពោលគឺរាប់អានគ្នាដូចជាមិត្តភក្តិ ហើយចំពោះការទៅចូលរួមកម្មវិធីផ្សេងៗ គ្រាន់តែបានជួបគ្នាចៃដន្យ មិនមែនជាការណាត់ជួបគ្នាជាមុនឡើយ។

គួរបញ្ជាក់ផងដែរថា សម្រាប់តារាចម្រៀងកញ្ញា វី ឌីណែត ត្រូវបានគេមើលឃើញថា នាងកំពុងតែមមាញឹកនឹងការងារសិល្បៈច្រើន ជាពិសេសចូលមកដល់ឆ្នាំ២០១៨នេះ ដោយមានទាំងការថតបទចម្រៀង សម្ដែង និងការសម្ដែងភាពយន្តផងដែរ ដែលធ្វើឲ្យកញ្ញា វី ឌីណែត ហាក់កំពុងតែកាក់កបខ្លាំង ជាមួយនឹងអាជីពសិល្បៈរបស់នាង៕

​វី ឌីណែត
​វី ឌីណែត
​វី ឌីណែត និងលោក នី រតនា
​វី ឌីណែត និងលោក នី រតនា
​វី ឌីណែត និងលោក នី រតនា
​វី ឌីណែត និងលោក នី រតនា
លោក នី រតនា
លោក នី រតនា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត