ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរូចមកហើយ ពីកញ្ញា ទឹម វត្តី ដែលជាប្អូនស្រី ទឹម រដ្ឋា ដែលនាងមានមុខមាត់ស្រស់ស្អាត និងប្រឡូកសិល្បៈបន្តិចបន្តួចផងដែរ។

ប៉ុន្តែអ្វីដែលអាចធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលនោះគឺ កាលពីមួយម៉ោងមុននេះ នាងបានបង្ហោះរូបមួយសន្លឹក ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក និង សារដ៏វែងដែលអានហើយពិតជាស្លុតចិត្ត ព្រោះពិតជាមិនដែលដឹងសោះថា នាងមានស្នាមដៅធំពីមុនមក ហើយវាក៏ជាមូលហេតុ ដែលនាងមិនដែលពាក់អាវស៊ិចស៊ីុ។

ក្នុងនោះនាងបាននិយាយថា៖

«មានមនុស្សមិនតិចទេដែលតែងតែលើកទឹកចិត្តខ្ញុំចំពោះរឿងស្នាមដៅមួយនេះ គេប្រាប់ខ្ញុំថា ខ្ញុំពិតជាមានសំណាងណាស់ ខ្ញុំឡូយណាស់ ខ្ញុំប្លែកណាស់ ដែលមានស្នាមមួយនេះ ដែលអ្នកទាំងអស់គ្នាមិនអាចមានដូចខ្ញុំ ព្រោះ អ្នកខ្លះគ្នាសំណាងអាក្រក់ណាស់ ព្រោះតែដៅនេះទៅកើតចំលើមុខគ្នាមួយចំហៀង ឯអ្នកខ្លះទៀតក៏ពេញផ្ទៃមុខតែម្ដងក៏មាន ។តែខ្ញុំក៏បាននិយាយតបទៅពួកគេវិញថា បើសិនជាអាចខ្ញុំសុំមិនមានវាចុះ តែខ្ញុំដឹងថាវាមិនអាច ហើយពេលខ្លះខ្ញុំសឹងតែភ្លេចទៅហើយថានៅលើខ្នងរបស់ខ្ញុំមានវាព្រោះតែពាក់អាវជិតៗរហូត។

ប៉ុន្តែទោះបីមានការលើកទឹកចិត្តពីពួកគាត់មកលើរូបខ្ញុំច្រើនប៉ុណ្ណាក៏ដោយ ក៏ខ្ញុំនៅតែមិនមានភាពក្លាហ៊ានសំរាប់បញ្ចេញវានៅខាងក្រៅជាសាធារណៈ សរុបទៅគឺខ្ញុំនៅតែមិនអាចយកឈ្នះវាបាន ព្រោះតែស្នាមដៅមួយ នេះជាចំនុចខ្សោយដ៏ធំបំផុតសំរាប់ជីវិតខ្ញុំ ។

តែនេះក៏ជាលើកទីមួយហើយដែលខ្ញុំអាចបញ្ចេញវានៅលើទំព័រហ្វេសប៊ុកបែបនេះ ហើយក៏ជាជំហានការយកឈ្នះវាលើកទីមួយរបស់ខ្ញុំដែរ តើអ្នកទាំងអស់គ្នាដឹងទេថាខ្ញុំគិតយូរប៉ុណ្ណាទើបហ៊ានសម្រេចចិត្តថានឹងផុសរូបមួយនេះ គឺជិតមួយឆ្នាំឯណោះ ផុសហើយលុប ផុសហើយលុបរហូត ។

hmm តើអ្នកទាំងអស់គ្នាមានយោបល់យ៉ាងម៉េចដែរ? ជួយប្រាប់ម្នាក់មួយមាត់មក»។

ក្រោយពីរូបនោះ បានចែកចាយពាសពេញបណ្តាញសង្គម ក៏មានអ្នកលើកទឹកចិត្តនាងជាច្រើន ព្រោះថា មិនមែនមានតែនាងម្នាក់ ដែលមានស្នាមនេះនោះទេ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!  

ប្អូនស្រី ទឹម រដ្ឋា
ប្អូនស្រី ទឹម រដ្ឋា
ប្អូនស្រី ទឹម រដ្ឋា
ស្នាមដៅ ប្អូនស្រី ទឹម រដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា