ថៃ៖ បន្ទាប់ពី Bella Ranee និង Pope Thanawat បានសម្តែងជាតួឯកយ៉ាងសាកសម រួមគ្នា នៅក្នុងរឿងភាគបុរាណដ៏ល្បី ដែលមានចំណងជើងថា «បុព្វេសន្និវាស» រួចមក អ្នកគាំទ្រជាច្រើនបានគាំទ្រនិង ជម្រុញឲ្យអ្នកទាំង២ ក្លាយជាគូស្នេហ៍ពិតៗនៅក្រៅសាច់រឿង។

យ៉ាងណាមិញ ចំពោះសំណូមពរមួយនេះ គឺវាច្បាស់ណាស់ថា នឹងមិនអាចទៅរួចនោះទេ ព្រោះថាពេលនេះ Bella គឺជាសង្សារយូរឆ្នាំរបស់តារាសម្តែងប្រុសដ៏ឆ្នើមឈ្មោះថា Weir Sukollawat រួចទៅហើយ។

ម្យ៉ាងវិញទៀត បន្ទាប់ពីឃើញអ្នកគាំទ្រជាច្រើនចាប់គូឲ្យ Pope ស្រលាញ់គ្នាជាមួយ Bella មក អ្នកកាសែតក៏បានសាកសួរអារម្មណ៍ របស់Weir ដែលជាមិត្តប្រុសរបស់ Bella ថាតើលោកមានអារម្មណ៍យ៉ាងណាចំពោះដំណឹងនេះ។ ក្នុងនោះដែរ Weir ក៏បានសារភាពអារម្មណ៍ខ្លួនថា លោកពិតជាមិនមានការប្រច័ណ្ឌអ្វីទាំងអស់ ព្រោះលោកយល់ពីការងាររបស់នាងច្រើន។ 

ក្រោយពីបានចម្លើយបែបនេះ ធ្វើឲ្យអ្នកគាំទ្រ មានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ព្រោះគិតថា លោកប្រហែលជាមានអាម្មណ៍ខឹងឬ ប្រច័ណ្ឌ នឹង Bella ហើយមើលទៅ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Weir និង Bella
Pope និង Bella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]