ភ្នំពេញ៖ ជាការពិតណាស់ពិធីការិនីរួមជំនាន់ទាំងពីរដួង អ្នកនាងគង់ សុជាតិ និងអ្នកនាងយុគ ចិន្តា នៅតែទទួលបានប្រជាប្រិយភាពខ្លាំងមិនធម្មតា ទោះបីជាតារាទាំងពីរនេះឈរឈ្មោះ និងចូលនៅក្នុងលើវិថីសិល្បៈយូរក្តី។

ស្របពេលជាមួយគ្នានេះដែរ តារាទាំងពីរដួងនៅតែមានហាងឆេងខ្ពស់ នៅក្នុងការងារសិល្បៈប្រចាំថ្ងៃ រីឯសម្រស់នៅពេលបច្ចុប្បន្នវិញ ក៏នៅតែស្រស់ស្អាត និងនៅតែក្មេងជាងវ័យពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាពួកគេមានកូនធំជិតស្មើខ្លួនក្តី។

យ៉ាងណាមិញ តារាជើងចាស់ទាំងពីរដួងនេះ បានហាក់ដូចជាខានថតរូបជុំជាមួយគ្នាតែពីរនាក់ និងមិនសូវជួបមុខគ្នាដោយសាររវល់ការងាររៀងខ្លួន តែពេលនេះរឹតតែប្លែកភ្នែកនៅពេល អ្នកនាងគង់ សុជាតិ និងយុគ ចិន្តា តែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណី ត្រៀមថតសម្រាប់ចូលឆ្នាំប្រពៃណីជាតិខាងមុខ។

នៅក្នុងនោះដែរ សម្រស់របស់អ្នកទាំងពីរនៅពេលថតជិតគ្នាបែបនេះទៅ ទើបដឹងថាសម្រស់នៅតែស្អាត និងមិនចាញ់គ្នាប៉ុន្មានទេ ទោះបីជាអ្នកទាំងពីរមានវ័យកាន់តែច្រើនបែបនេះក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងយុគ ចិន្តា
អ្នកនាងគង់ សុជាតិ
អ្នកនាងគង់ សុជាតិ និងអ្នកនាងយុគ ចិន្តា
អ្នកនាងគង់ សុជាតិ និងអ្នកនាងយុគ ចិន្តា
អ្នកនាងគង់ សុជាតិ និងអ្នកនាងយុគ ចិន្តា
អ្នកនាងគង់ សុជាតិ និងអ្នកនាងយុគ ចិន្តា
អ្នកនាងគង់ សុជាតិ និងអ្នកនាងយុគ ចិន្តា
អ្នកនាងគង់ សុជាតិ និងអ្នកនាងយុគ ចិន្តា
អ្នកនាងគង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា