អេស្ប៉ាញ៖ អតីតខ្សែបម្រើរបស់ក្រុម Real Madrid និង ក្រុម Bayern Munich បាននឹងកំពុងតែស្ថិតក្រោមការស៊ើបអង្កេត ពីសំណាក់ក្រុមប៉ូលីសផ្នែកពន្ធដារ។

កីឡាករ Xabi Alonso ស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីស ក្រោយពេលចៅក្រមក្នុងទីក្រុង Madrid មួយរូប បានបង្គាប់ឲ្យក្រុមអ្នកជំនាញផ្នែកពន្ធដារ ចាប់ផ្តើមធ្វើការស៊ើបអង្កេត អំពីករណីហិរញ្ញវត្ថុដែលមានកីឡាករ Alonso ពាក់ព័ន្ធតាំងពីឆ្នាំ២០០៩ មកម្ល៉េះ។

ក្នុងករណីនេះដែរ ព្រះរាជអាជ្ញារបស់ក្រុង Madrid ក៏កំពុងតែរៀបចំឯកសារដើម្បីទៅតទល់ ជាមួយនឹងកីឡាករ Alonso ខណៈពេលដែលកីឡាករវ័យ ៣៦ឆ្នាំរូបនេះ ក៏បាននៅតែបន្តការពារភាពបរិសុទ្ធរបស់ខ្លួនជានិច្ច។ 

គួរបញ្ជាក់ផងដែរថា ប្រទេសអេស៉្បាញ គឺជាប្រទេសមួយដែលមានច្បាប់ពន្ធដារហិរញ្ញវត្ថុតឹងរ៉ឹង ដោយកីឡាករល្បីៗ ជាច្រើនរូបមានដូចជា កីឡាករ Marcelo Vieira កីឡាករ Luka Modric ដ៏ដូចជាកីឡាករឆ្នើម Cristiano Ronaldo និង Lionel Messi ក៏បានជាប់ពាក់ព័ន្ធនឹងករណីមិនបង់ពន្ធឲ្យរដ្ឋដូចកីឡាករ Xabi Alonso ដូចគ្នាដែរ ៕

កីឡាករ Cristiano Ronaldo ដើរចេញពីតុលាការ
កីឡាករ Luka Modric នៅក្នុងតុលាការ
កីឡាករ Lionel Messi នៅក្នុងតុលាការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]