ភ្នំពេញ៖ តារាសម្តែងស្រី ដែលនិយមលេងស្ទាយតុបតែងខ្លួនទៅតាមបែបបរទេសកញ្ញា ទឹម រដ្ឋា កាលពីម្សិលមិញនេះ បានបង្ហោះសាររៀបរាប់យ៉ាងវែង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន។

ដោយនៅក្នុងនោះដែរកញ្ញា ទឹម រដ្ឋា បានរៀបរាប់ក្នុងគោលបំណងប្រកាសជាសាធារណៈថា បច្ចុប្បន្ននេះ កញ្ញាមិនមានជាប់កុងត្រាការងារសិល្បៈជាមួយផលិតកម្ម ឬក្រុមហ៊ុនណាមួយនោះទេ គឺនៅតែទទួលការងារដើរបង្ហាញម៉ូត ព្រមទាំងការងារទាក់ទងនៅក្នុងវិស័យសិល្បៈដូចមុន។

ដូច្នេះកញ្ញា ទឹម រដ្ឋា ក៏សូមប្រកាសឱ្យបណ្តាក្រុមហ៊ុន និងផលិតកម្មផ្សេងៗដទៃទៀត សូមកុំមានការយល់ច្រឡំតទៅទៀត ហើយក៏ព្រោះតែរឿងនេះ ទើបធ្វើឲ្យ ពួកគេ មិនហ៊ានទាក់ទងការងារមកកញ្ញា។

គួរឱ្យដឹងផងដែរថា កញ្ញា ទឹម រដ្ឋា គឺជាតារាសម្តែង ពិធីការិនី ក៏ដូចជាតារាបង្ហាញម៉ូតម្នាក់ ដែលមានប្រជាប្រិយភាពនៅក្នុងស្រុកមិនចាញ់ តារាស្រីដទៃទៀតនោះទេ។ ជាពិសេសគេឃើញតារាស្រីរូបនេះក៏មានរាងស្លីម និងតែងតែបញ្ចេញនូវរាងស៊ិចស៊ីរបស់ខ្លួនជាញឹកញាប់ផងដែរ៕

ទស្សនាកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖  

ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា
សាររបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា