ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងហើយថា កាលពីថ្មីៗនេះ គ្រួសារ ក៏ដូចជាអតីត Freshie Girl កញ្ញា គីម ចាន់បូរមី មានការសោកស្តាយ និងកើតទុក្ខយ៉ាងខ្លាំងដែលត្រូវបានប្អូនស្រីជាទីស្រលាញ់ស្លាប់ចោលខ្លួន។

ដោយឡែក នៅក្នុងបណ្តាញសង្គមរបស់តារារូបនេះ ចាប់ពីប្អូនស្លាប់ទៅមកទល់នឹងពេលនេះនាងមិនសូវបង្ហោះខ្លួនឯងនោះទេ តែបើនាងបង្ហោះនោះគឺសុទ្ធតែបានភ្ជាប់ជាមួយសារដែលផ្ញើក្តីនឹករលឹកទៅដល់ប្អូនស្រីជានិច្ច ធ្វើឲ្យអ្នកគាំទ្រមួយចំនួនពិតជាមានអារម្មណ៍ថាសោកសៅមែនទែន។

រាល់រូបភាពដែលនាងបានបង្ហោះទាំងអស់ សឹងតែជាអនុស្សាវរីយ៍ជាមួយប្អូន មិនត្រឹមតែប៉ុណ្ណោះ នាងតែងតែហៅប្អូនស្រីថា«អាម៉ាប់» ដែលសារក៏ដូចជាការហៅឈ្មោះប្អូនបែបនេះ មើលទៅនាងពិតជានឹក និងស្រណោះដល់រូបប្អូនស្រី ខណៈនាងលែងបានឃើញមុខក៏ដូចជានិយាយលេង ថតរូបជាមួយគ្នាដូចមុន។

តែទោះជាយ៉ាងណាក្តី ឃើញថាគូស្នេហ៍របស់នៅតែខំប្រឹងផ្តល់កម្លាំងចិត្ត និងធ្វើឲ្យនិយាយឲ្យនាងសប្បាយចិត្តដែរ៕ 

កញ្ញាគីម ចាន់បូរមី
កញ្ញាគីម ចាន់បូរមី
គីម ចាន់បូរមី និងប្អូនស្រី ដែលបានស្លាប់
ប្អូននាង
រូបដែល គីម ចាន់បូរមី បានបង្ហោះ
រូបដែល គីម ចាន់បូរមី បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]