ភ្នំពេញ៖ តារាសម្តែងស្រីដែលលង់ស្នេហ៍ជាមួយនឹងបុរសខុសសញ្ជាតិកញ្ញា ទឹម រដ្ឋា បច្ចុប្បន្ននេះ កាន់តែហ៊ានបញ្ចេញភាពស៊ិចស៊ីខ្លាំងឡើងៗ ជាមួយនឹងឈុតបញ្ចេញរាងឡើងកប់។

ជាញឹកញាប់ គេក៏តែងឃើញកញ្ញា និយមស្លៀកពាក់បែបនេះ បង្ហាញនៅក្នុងបណ្តាញសង្គមផងដែរ ពិសេសគឺរាល់ពេលដែលនាងមានដំណើរកម្សាន្តទៅតាមទីកន្លែងទេសចរណ៍នានាទាំងក្រៅប្រទេស ក៏ដូចជានៅក្នុងប្រទេស។

ជាក់ស្តែងកាលពីម្សិលមិញនេះនៅលើបណ្តាញអ៊ីនស្តារក្រាមរបស់កញ្ញា ទឹម រដ្ឋា នាងក៏បានបង្ហាញនូវភាពស៊ិចស៊ីរបស់ខ្លួន ក្នុងឈុតប៊ីគីនីហែលទឹក យ៉ាងស៊ីអារម្មណ៍ ដោយមិនញញើតឡើយ។

ទន្ទឹមគ្នានឹងនេះផងដែរ តារាសម្តែងកញ្ញា ទឹម រដ្ឋា ក៏បានប្រាប់នៅលើរូបភាពប៉ុន្មានសន្លឹកបញ្ចេញរាងស៊ិចស៊ីរបស់ខ្លួននៅក្នុងអាងទឹកដូច្នេះថា៖ «Yeah ..I love freedom (ខ្ញុំស្រលាញ់សេរីភាព)

គួរឱ្យដឹងផងដែរថាកញ្ញា ទឹម រដ្ឋា ក៏ជាតារាស្រីមួយដួងដែលនិយមចូលចិត្តលេងស្ទាយតាមបែបបរទេសៗ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏បច្ចុប្បន្ននាងក៏នៅតែមានភាពមមាញឹកនៅក្នុងការងារសិល្បៈខ្លាំងជាមួយនឹងប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រជាយុវវ័័យ៕  

តោះចង់ដឹងថាលើកនេះតារាសម្តែង ទឹម រដ្ឋា បង្ហាញនូវរាងស្លីមបែបណាខ្លះនោះមកតាមដានទស្សនាកម្រងរូបភាពខាងក្រោមដោយមេត្រី៖  

កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
ទឹម រដ្ឋា ក្នុងឈុតស៊ិចស៊ី
ទឹម រដ្ឋា ក្នុងឈុតស៊ិចស៊ី
ទឹម រដ្ឋា ក្នុងឈុតស៊ិចស៊ី
ទឹម រដ្ឋា ក្នុងឈុតស៊ិចស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា