ថៃ៖ ប្រិយមិត្តប្រាកដជាជ្រាបហើយថា អ្នកមា្ដយសម័យថ្មី Chompoo Araya ក្រោយពីសម្រាលបានកូនប្រុសភ្លោះពីរនាក់រួច ជីវិតនាងកាន់តែពេញលេញ និងពោរពេញដោយក្ដីស្រលាញ់ខ្លាំងតែម្ដង។ ទោះបីជានាងក្លាយជាម្ដាយក៏ពិតមែន តែការលេងខ្លួនរបស់នាងមិនចាញ់ក្រមុំនោះទេ គឺថានៅតែស្អាត ទាន់សម័យជានិច្ច ។

មួយរយៈនេះ ឃើញថានាងរវល់មែនទែន មិនថាការងារនៅក្នុង និង ក្រៅប្រទេសនោះទេ នាងធ្វើការហោះហើរញឹកតែម្ដង ដោយសារតែនាងត្រូវថតច្រើន ។

អ្វីដែលរឹតតែពិសេស និងគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺកូនភ្លោះរបស់នាង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធំ និងគួរឲ្យស្រលាញ់ទៀតផង ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុន ប្រិយមិត្តអាចនឹងភ្ញាក់ផ្អើល ពីព្រោះថា ក្នុងគណនី អុីនស្តារក្រាមផ្ទាល់ខ្លួនរបស់ Chompoo Araya បានបង្ហោះនូវរូបភាពព្រមទាំង វីដេអូ ដែលដឹកដៃកូនៗនាង ថតផ្សាយពាណិជ្ជកម្ម។

នេះជារឿងមួយ ដែលមិនចង់នឹកស្មានដល់ ថាទើបតែអាយុប៉ុណ្ណឹងសោះ កូនៗរបស់នាងក្លាយជាតារាទាំងវ័យក្មេងទៅហើយ៕

តោះទៅទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

Chompoo Araya
Chompoo Araya និងកូនប្រុស
Chompoo Araya និងកូនប្រុស
Chompoo Araya និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]