អង់គ្លេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho គឺជាមនុស្សម្នាក់ ដែលមានឈ្មោះល្បីល្បាញ នៅក្នុងពិភពបាល់ទាត់ ដោយសារតែ គ្រូបង្វឹករូបនេះ មានក្បួនបាល់ទាត់ល្អៗ ព្រមទាំងពូកែខាងវាយបកពាក្យសម្តីទៀតផង។

កាលពីថ្មីៗនេះ អតីតគ្រូបង្វឹកក្រុម Crystal Palace លោក Frank De Boer បានរិះគន់លោក Mourinho ពីរឿងដែលលោកមិនសូវដាក់កីឡាករ Marcos Rashford លេង។

Boer បានប្រាប់តាមរយៈទូរទស្សន៍ថា វាគឺជារឿងអាក្រក់មួយ ដែលកីឡាករ Rashford នៅលេងក្រោមការដឹកនាំរបស់លោក Mourinho ។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ លោក Jose Mourinho ក៏បានធ្វើការវាយបកវិញថា៖

លោក Jose Mourinho
«ខ្ញុំបានអានពាក្យពេចន៍របស់លោក Frank De Boer ដែលជាគ្រូបង្វឹកអន់បំផុត ក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League ហើយ។ វាមិនល្អសម្រាប់កីឡាករ Marcus Rashford នោះទេ ដែលមានគ្រូបង្វឹកដូចជារូបខ្ញុំនោះ ដោយសារតែ ជ័យជម្នះ គឺជារឿងមួយដែលសំខាន់បំផុតសម្រាប់ខ្ញុំ។ ប៉ុន្តែបើសិនជា Rashford ធ្វើការហ្វឹកហាត់ក្រោមការដឹកនាំរបស់លោក Frank De Boer ច្បាស់ណាស់ Rashford នឹងអាចរៀនពីរបៀបដើម្បីចាញ់ ព្រោះថាគ្រូបង្វឹករូបនេះ បានចាញ់រាល់ការប្រកួតក្នុងក្របខ័ណ្ឌ Premier Leauge ទៅហើយ» ៕
លោក Frank De Boer
កីឡាករ Marcos Rashford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]