ប្រិយមិត្តទាំងអស់គ្នាប្រាកដជាធ្លាប់បានឃើញ នូវប្រភេទរថយន្តទំនើបវែងៗមួយចំនួនរួចមកហើយ  ប៉ុន្តែវាពុំអាចធ្វើអោយភ្ញាក់ផ្អើល ដូចនូវអ្វីដែលប្រិយមិត្តបានឃើញ នៅក្នុងរូបភាពខាងក្រោមនេះទេ។

“The Limousine” គឺជាឈ្មោះរបស់រថយន្តមួយ ដែលមានចំនួនកង់មិនគួរអោយជឿរហូតដល់ទៅ ២៦ កង់ អាចបើកបរបានតាមផ្លូវត្រង់ ឬ ផ្លូវដែលកោង។ បច្ចុប្បន្នរថយន្តដែលមិនគួរអោយជឿនេះ កំពុងតែជាប់នៅក្នុងសៀវភៅកំនត់ត្រា ឯតទគ្គកម្មពិភពលោក (Guinness Book of World Records) ខាងប្រភេទរថយន្តដែលមាន ប្រវែងវែងជាងគេបំផុត លើសពីនេះទៀតរថយន្តនេះគឺមានកន្លែងពីរ សំរាប់តៃកុងឡានពីរនាក់ ដែលមួយៗស្ថិតនៅផ្នែកខាងចុងរថយន្តដើម្បីជាជំនួយក្នុងការផ្លាស់ទី។ រថយន្តដែលមានប្រវែងវែងបំផុតនេះ ត្រូវបានបំពាក់នូវគ្រឿងបរិក្ខារយ៉ាងល្អប្រណិតជាច្រើន ដែលភូមិគ្រឺះមួយចំនួននៅហូលីហ្វូដ មិនអាចប្រៀបបាន។ ពោលគឺ អាងទឹកក្ដៅដ៏ធំមួយ កន្លែងហាលថ្ងៃ ទីកន្លែងឧទ្ធម្ភាចក្រចុះចត អាងហែលទឹក (ជាមួយនិងក្ដារមុជទឹក) គ្រែខ្នាតធំ ហើយនិងថាសផ្កាយរណប ព្រមទាំងអ្វីផ្សេងៗជាច្រើនទៀត ដែលនេះគ្រាន់តែជាការរៀបរាប់ត្រួសៗតែប៉ុណ្ណោះ។ ដោយហេតុថា វាមិនទាន់ស្របច្បាប់នៅឡើយចំពោះ ការធ្វើដំណើរនៅតាមដងផ្លូវ Limo ភាគច្រើនតែងតែត្រូវបានគេជួល ដើម្បីយកទៅដាក់ក្នុងការតាំងពិពណ៌ ក៏ដូចជាយកទៅប្រើប្រាស់សំរាប់ថតកុនជាដើម ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ហើយធ្លាប់មានបំណងចង់សាកនូវរថយន្តប្រភេទនេះដែរ ឬ ទេ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]