ភ្នំពេញ៖ លោក ម៉ៃ សុគន្ធ គឺជាតារាចម្រៀងមួយរូប ដែលមហាជនជាច្រើន បានដាក់រហស្សនាមឲ្យលោកជា តារាកំពូលទើស ព្រោះថាលោកតែងតែបញ្ចេញ មតិអវិជ្ជមានជាញឹកញាប់ ទៅលើតារាជាច្រើននៅលើបណ្តាញសង្គម។

ដោយឡែក កាលពីថ្មីៗនេះ លោក ម៉ៃ សុគន្ធ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលមែនទែន ពេលឃើញតារារូបនេះ បានធ្វើរឿងមួយដ៏គួរឲ្យសរសើរ នៅថ្ងៃ៨ មីនា ទិវាសិទ្ធនារី ដោយបង្ហោះរូបភាពជាប៉ុន្មានសន្លឹក ភ្ជាប់ជាមួយនឹងសារខ្លីមួយថា៖ 

«រីករាយថ្ងៃ8មីនា ចែករំលែករបស់ដែលជាចំណូលចិត្តក្មេង ដល់ប្អូនៗដែលខ្សត់។ សូមរំលែកក្តីស្រលាញ់មួយនេះ ដល់បងប្អូនទាំងអស់គ្នាផង» ។

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះហើយ មហាជនជាច្រើនបានលាន់មាត់សរសើររូបលោក ចំពោះទឺកចិត្តដ៏ល្អសម្រាប់ក្មេងៗ។ ទោះជាយ៉ាងណាក្តី លោក ម៉ៃ សុគន្ធ មិនមែនចេះតែដើរទើសគេគ្រប់គ្នារហូតនោះទេ ប៉ុន្តែលោកក៏ចេះធ្វើរឿងល្អៗ សម្រាប់ក្មេងៗក្រីក្រដូចគ្នា ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ ចែកស្ករគ្រាប់ដល់ក្មេងៗ
រូបដែលម៉ៃ សុគន្ធ​ បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ