កូរ៉េខាងត្បូង៖ តារាសម្តែងដ៏មានប្រជាប្រិយភាព លោក Lee Minho និងតារាចម្រៀងនាង Suzy ធ្លាប់ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តម្តងរួចមកហើយ ក្រោយពីបែកធ្លាយពាក្យចចាមអារ៉ាមថា គូស្នេហ៍មួយគូនេះ បានវិលមកបង្កាត់ភ្លើងស្នេហ៍ចាស់ឡើងវិញ។ ប៉ុន្តែដំណឹងមួយនេះ បែរជាធ្វើឲ្យអ្នកគាំទ្រខកចិត្តទៅវិញ បន្ទាប់ពី Agency របស់អ្នកទាំង២ បានចេញមុខបកស្រាយថា ជាព័ត៌មានមិនពិត។

ដោយឡែក កាលពីព្រឹកមិញនេះ ព័ត៌មានផ្លូវការដ៏ក្តៅគគុកមួយ កំពុងតែល្បីល្បាញក្នុងបណ្តាញសង្គម ដែលបញ្ជាក់ថានៅពេលនេះ Suzy កំពុងតែមានទំនាក់ទំនងស្នេហា ជាមួយតារាសម្តែងដ៏ល្បីឈ្មោះមួយរូបឈ្មោះថា Lee Dong Wook។

យ៉ាងណាមិញ បើងាកមកកាលពីឆ្នាំ២០១២វិញ នៅក្នុងកម្មវិធីមួយ Lee Dong Wook បាននិយាយថា Suzy ជាមនុស្សដែលមានចរិតល្អ ឯចំណែក Suzy ក៏បាននិយាយដែរថា Lee Dong Wook គឺជាប្រភេទមនុស្សដែលនាងចូលចិត្ត។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រមួយចំនួន បានសម្តែងការខកចិត្តជាលើកទី២ ចំពោះការសម្រេចចិត្តទាក់ទងជាមួយតារាប្រុសផ្សេង របស់ Suzy៕ 

Lee Minho
Suzy
Lee Dong Wook បុរសដែល Suzy កំពុងតែទាក់ទង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]