ភ្នំពេញ៖ បទថ្មីរបស់កម្លោះសង្ហា នីកូ «ចូកមួយ» កំពុងឆក់យកប្រជាប្រិយភាព ពីមិត្តៗយុវវ័យ យ៉ាងច្រើន គួរឲ្យកត់សម្គាល់ ព្រោះតែសាច់ភ្លេង ពិរោះ និងមាន ក្បាច់រាំយ៉ាងទាក់ទាញ ។

ជាក់ស្ដែង បទញាក់កន្ត្រាក់អារម្មណ៍ មួយនេះចេញ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែត្រូវបាន តារាសម្ដែងស្រី មុខស្រស់ កញ្ញា ឌុច លីដា យកបទនេះ មករាំកាច់រាងយ៉ាងកប់តែម្ដង នេះបើយោងតាមវីដេអូខ្លី ដែលកញ្ញា បានបង្ហោះក្នុងគណនី ហ្វេសប៊ុករបស់ខ្លួន។

ជាងនេះទៅទៀត តួស្រីក្នុងរឿង «ស្បែកគង់»  រូបនេះ ក៏បានបន្ថែមជាមួយពាក្យពេចន៍បែបលេងសើចដែរថា ៖ « ពូកែលឺគេចាក់ច្រេីនពេក ខ្លាំងអីរាំដែរមេីល អត់មានអ្នកជួយឃាត់ខ្ញុំសោះ » ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ចំពោះក្បាច់រាំដែល លីដា បានរាំក្នុងបទថ្មីនេះ ពិតជាពិសេស ខ្លាំងណាស់ ដោយសារតែរូបរាង ដ៏ស៊ិចស៊ី អមនឹងស្ទីលលេងទឹកមុខយ៉ាងទាក់ទាញ  ជាហេតុធ្វើឲ្យអ្នកទស្សនា អត់ទ្រាំមិនសរសើរមិនបាន៕

ចង់ជ្រាបច្បាស់ ទស្សនា វីដេអូទាំងអស់គ្នា ៖ 

ឌុច លីដា រាំកាច់រាងម៉ាកប់ ក្នុងបទថ្មីរបស់ នីកូ (មានវីដេអូ)
ឌុច លីដា រាំកាច់រាងម៉ាកប់ ក្នុងបទថ្មីរបស់ នីកូ (មានវីដេអូ)
ឌុច លីដា រាំកាច់រាងម៉ាកប់ ក្នុងបទថ្មីរបស់ នីកូ (មានវីដេអូ)
តារាសម្ដែង ឌុច លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា