ភ្នំពេញ៖ តារាសម្តែងស្រី អៀ ម៉េងលិ ហៅអូនម៉ី កំពុងតែ ធ្វើឲ្យគេចាប់អារម្មណ៍ លើរូបសម្រស់របស់នាង ដែលជា តារាស្រីម្នាក់ មានភាពស៊ិចស៊ី ឧស្សាហ៍បញ្ចេញដើមទ្រូងជាញឹកញាប់។

ជាក់ស្តែង បើងាកមើលជីវិតឯកជនរបស់នាង ហាក់ដូចជា មិនសូវទម្លាយប៉ុន្មានទេ ថានាងទាក់ទង និងស្រលាញ់អ្នកណានោះ គឺទើបតែថ្មីៗនេះតែប៉ុណ្ណោះ ដែលនាង ហ៊ានបង្ហាញថា នាង មានគូស្នេហ៍នឹងគេហើយ។

ក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហោះរូបថតស្វីតៗជាច្រើនសន្លឹក ជាមួយនឹងមិត្តប្រុសស្រស់សង្ហារបស់នាង។ ជាពិសេស នាងក៏ប្រាប់ពីមូលហេតុ ដែលធ្វើឲ្យនាងស្រលាញ់ បុរសរូនោះដែរ ដោយនាងបានសរសេរថា« បងដឹងទេថា មូលហេតុអី ទើបអូនជ្រើសរើសយកបង មិមែនមកពីបងស្អាតទេ ព្រោះបងជាមនុស្សប្រុស ដែលឲ្យតម្លៃអូន និងកិត្តិយ ការនិយាយស្តីគោរពអូន និងមិនចង់ឈ្នះអូន យល់ពីអារម្មណ៍អូន ច្រើនថាអូូនចង់បានអី និងឲ្យតម្លៃការងារអូន។ បងតែងតែឲ្យកម្លាំងចិត្ត ហើយបងឈរពីក្រោយ អូនតាមការពារអូន ពេលដែលអូនខ្លាច និងមានបញ្ហា។ ពេលដែលមានបញ្ហា ទោះមិនបាននៅចិត្ត ក៏បានឲ្យកម្លាំងចិត្ត តាមទូរស័ព្ទ ដែលនិយាយចំទៅបងស្អាត ហើយចរិតល្អទៀត ចង់ប្រាប់អូនស្រលាញ់បង»។

ពិតជាមិនចង់ជឿទេថា គូស្នេហ៍របស់នាង​មិនត្រឹមតែ ស្រស់សង្ហា ថែមទាំង ស្រលាញ់ យកចិត្តទុកដាក់ និងចាត់ទុកនាង ដូចព្រះនាង៕

តារាសម្តែងស្រី អៀ ម៉េងលិ
តារាសម្តែងស្រី អៀ ម៉េងលិ
តារាសម្តែងស្រី អៀ ម៉េងលិ និងគូស្នេហ៍
តារាសម្តែងស្រី អៀ ម៉េងលិ និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)