ភ្នំពេញ៖ សន្ទុះនៃប្រជាប្រិយភាពរបស់តារាសម្តែងវ័យក្មេង ចែឡេង កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងទទួលបានការគាំទ្រពីសំណាក់អ្នកទស្សនា តាមរយៈ រឿង « មិត្តភក្តិទាក់ស្នេហ៍» ដែលជារឿងបែបយុវវ័យ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គម។

សម្រស់ ចែឡេង ពេលបច្ចុប្បន្ន

ស្របពេលជាមួយគ្នានេះដែរ តារារូបនេះ កាន់តែជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈ តែបើងាកមកនិយាយពីសម្រស់របស់កញ្ញាវិញ គឺកាន់តែស្រស់ស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យអ្នកគាំទ្រលង់គ្រប់គ្នាតែម្តង។

តែពេលនេះ នៅក្នុងបណ្តាញសង្គមរបស់នាង បានបង្ហោះរូបភាពកាលពីក្មេងរបស់នាងចំនួន២សន្លឹក ដែលមើលទៅពិតជាប្លែកខ្លាំងមែនទែន បើប្រៀបទៅនឹងសម្រស់របស់នាង នាពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែកាលពីនៅក្មេងមើលទៅនាងមានមុខមាត់ និងចរិតគួរឲ្យស្រលាញ់ តាំងតែពីក្មេងទើបធំឡើងនាងមានសម្រស់ និងចរិតយ៉ាងដូច្នេះ។

តាមរយៈរូបភាពទាំងនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសរសើរ នូវមុខមាត់បែបធម្មជាតិរបស់នាងតាំងតែពីក្មេងរហូតមកដល់ពេលនេះ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោមនេះ៖ 

សម្រស់ ចែឡេង ពេលបច្ចុប្បន្ន
សម្រស់ ចែឡេង ពេលបច្ចុប្បន្ន
សម្រស់ ចែឡេង ពេលបច្ចុប្បន្ន
សម្រស់ ចែឡេង ពេលបច្ចុប្បន្ន
សម្រស់ ចែឡេង ពេលបច្ចុប្បន្ន
សម្រស់ ចែឡេង កាលពីនៅក្មេង
សម្រស់ ចែឡេង កាលពីនៅក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចែ ឡេង