កំពង់ចាម៖ មួយរយៈចុងក្រោយនេះ អ្នកគាំទ្រសង្កេតឃើញសកម្មភាព និងទំនាក់ទំនងតារាច្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស ហាក់កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា កាន់តែខ្លាំង សូម្បីតែនៅលើឆាកក៏អ្នកទាំង២ មិនខ្លាច ក្នុងការបញ្ចេញសកម្មភាពយ៉ាងដូច្នេះ។

យ៉ាងណាមិញ កាលពីថ្មីៗនេះដែរ ដៃគូចម្រៀងវ័យក្មេងទាំង២ដួងនេះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ ស្ទើរតែឡើងជាតិស្ករទៅហើយ ពេលដែលឃើញសកម្មភាពអ្នកទាំង២ សម្តែងនៅលើឆាកតន្ត្រី នៅខេត្តកំពង់ចាម។ 

ក្នុងនោះដែរ អ្វីដែលពិសេសនោះ ការសម្តែងរបស់ពួកគេ ហាក់កាន់តែសាហាវជាងពេលមុនៗទៅទៀត ដែលពួកគេបង្ហាញចេញ មកស្ទើរតែដូចសង្សារនឹងគ្នាទៅហើយ។ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង២ថែមទាំងថើបថ្ពាល់គ្នាទៅវិញទៅមក និងឱបគ្នាយ៉ាងស្អិត ដូចមិនខ្វល់ពីអ្នកគាំទ្រ ដែលមើលទាល់តែសោះ។

ទោះជាយ៉ាងណាក្តី ពីមួយថ្ងៃទៅមួយថ្ងៃ លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស កាន់តែធ្វើឲ្យអ្នកគាំទ្រ សង្ស័យពីទំនាក់ទំនងរបស់អ្នកទាំង២។ ប៉ុន្តែចំណែកឯសាមីខ្លួនវិញ អ្នកទាំង២នៅតែនិយាយជាដាច់ខាតថា ពួកគេគ្រាន់តែជាដៃគូចម្រៀងតែប៉ុណ្ណោះ ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖ 

ជី ដេវីត និង ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស