(ភ្នំពេញ)៖ បន្ទាប់ពីការងារសិល្បៈ រាងទំនេរបន្តិចហើយនោះ តារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស លោន រិន សាវ៉េត និងមិត្តភក្តិ ឆ្លៀតយកពេលទំនេរ ទៅដើរលេងកំសាន្តនៅរមណីយដ្ឋានធម្មជាតិ មួយកន្លែង យ៉ាងសប្បាយរីករាយ។ យ៉ាងណាមិញ បន្ទាប់ពីបានសម្រាកកាយនៅកន្លែងធម្មជាតិ ហើយនោះ ពេលត្រឡប់មកវិញ លោកបានបញ្ចេញមតិរិះគន់ចំៗ ចំពោះរមណីយដ្ឋានមួយ ស្ថិតក្នុងខេត្តក្រចេះ ពីរឿងយកតម្លៃផ្ញើយានយន្ត ថ្លៃពេក។

ក្នុងនោះផងដែរ បើតាមបណ្ដាញសង្គមរបស់ តារាចម្រៀងប្រុស លោក រិន សាវេត បានបង្ហោះរូបភាពដើរលេងកំសាន្តជាច្រើន ដោយភ្ជាប់ជាមួយនឹងសារថា «កាំពី Verry ស្អាត តែតម្លៃផ្ញើយានយន្ត ដូចថ្លៃបន្តិច (ឡាន១ តម្លៃ១០០០០ ម៉ឺនរៀល)»។ ជាមួយគ្នានឹងការបង្ហោះសារនេះ គេសង្កេតឃើញថា មានមិត្តៗនិយមតាមដានប្រព័ន្ធសង្គមហ្វេសប៊ុកជាច្រើន ចូលរួម Comment ឆ្លងឆ្លើយគ្នា និងមានអ្នកខ្លះក៏សរសេរតបថា «១០០០០ សោះ» ភ្លាមនោះ លោកក៏តបវិញថា «ច្រើនតើអូន ទិញបានសាច់៣ជាន់ជិត ១គីឡូ»។

គួរបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិ កាំពី ដែលត្រូវបានលោក រិន សាវ៉េត រិះគន់ពីតម្លៃថ្លៃផ្ញើរយានយន្តនោះ គឺស្ថិតនៅក្នុងទឹកដីខេត្តក្រចេះ ដោយទីនោះផងដែរ មានទេសភាពស្រស់ស្អាតបែបធម្មជាតិ ខណៈរៀងរាល់ថ្ងៃ ជាពិសេសថ្ងៃបុណ្យនានា គឺមានភ្ញៀវទេសចរណ៍ជាច្រើនទៅកំសាន្តសម្រាកកាយនៅទីនោះ៕

រិន​ សាវ៉េត
រិន​ សាវ៉េត
រិន​ សាវ៉េត
សាររបស់ រិន​ សាវ៉េត

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រិន សាវ៉េត