ភ្នំពេញ៖ គិតមកដល់ពេលនេះ កំពូលតារាចម្រៀងល្បីល្បាញ ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសលោក ព្រាប សុវត្ថិ បានចាប់យកអាជីពជាអ្នកសិល្បៈចម្រៀង មិនតិចក្រោម ២០ ឆ្នាំនោះទេ ចាប់តាំងពីឆ្នាំ ១៩៩៧ មក។

ហើយបច្ចុប្បន្ន កូនប្រុសរូបសង្ហារបស់លោកចំនួន ៣ នាក់គឺ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ក៏បានឈោងចាប់យកអាជីពមួយនេះបន្ត ពីលោកផងដែរ ដោយបានក្លាយខ្លួនទៅជាតារាចម្រៀងវ័យក្មេងទាំង ៣ នាក់ ក្រោមទ្រនំតែមួយតែម្តង របស់ផលិតកម្មរស្មីហង្សមាស។

ចំណែកឯបទដំបូង ដែលកម្លោះសង្ហាទាំង ៣ បានបង្ហើរសំនៀងរួមគ្នាជាលើកដំបូងក្នុងផលិតកម្មមួយនេះ នោះគឺបទយុវវ័យបែបកម្សាន្ត ដែលមានចំណងជើងថា «កែវភ្នែក»

បទនេះ ក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងផងដែរ ពីសំណាក់ទស្សនិកជនក្នុងស្រុក ប៉ុន្តែបើក្រឡេកទៅមើល ពីវីដេអូសកម្មភាពក្រៅឆាក របស់កូនប្រុសទាំង ៣ លោក ព្រាប សុវត្ថិ ពេលថត MV បទចម្រៀងមួយនេះវិញ ទើបដឹងថាមានការលំបាកមិនធម្មតានោះទេ ដោយត្រូវថតនៅកន្លែងផ្សេងៗពីគ្នាជាច្រើនកន្លែង។

ក្នុងនោះដែររួមមានដូចជា ត្រូវថតនៅខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី និងកំពង់សោម ជាដើម។ ហើយមួយឈុតដែលបានថតនៅក្នុងបទនេះ គេឃើញកូនប្រុសលោក ព្រាប សុវត្ថិ ទាំង ៣ នាក់ ត្រូវថតនៅកន្លែងមានភ្នំ មានទឹកជ្រោះខ្ពស់ៗ ប្រថុយនឹងគ្រោះថ្នាក់មិនតិចទេ។

តែទោះបីជាបែបនេះក្តី ក៏កូនប្រុសទាំង ៣ របស់លោក ព្រាប សុវត្ថិ នៅតែតស៊ូព្យាយាមជំនះរាល់ឧបសគ្គទាំងនេះ ជាមួយនឹងការតស៊ូព្យាយាមរបស់ពួកគេរៀងៗខ្លួន៕ 

តោះចង់ជ្រាបច្បាស់យ៉ាងណាខ្លះនោះ យើងមកទស្សនាវីដេអូសកម្មភាពក្រៅឆាក នៃការថត​ MV បទ «កែវភ្នែក» ដូចខាងក្រោមនេះទាំងអស់គ្នា៖  

សកម្មភាពក្រៅឆាករបស់កូនប្រុស ព្រាប សុវត្ថិ ទាំង ៣ ពេលថតបទកែវភ្នែក
សកម្មភាពក្រៅឆាករបស់កូនប្រុស ព្រាប សុវត្ថិ ពេលថតបទកែវភ្នែក
សកម្មភាពក្រៅឆាករបស់កូនប្រុស ព្រាប សុវត្ថិ ពេលថតបទកែវភ្នែក
សកម្មភាពក្រៅឆាករបស់កូនប្រុស ព្រាប សុវត្ថិ ពេលថតបទកែវភ្នែក
សកម្មភាពក្រៅឆាករបស់កូនប្រុស ព្រាប សុវត្ថិ ពេលថតបទកែវភ្នែក
សកម្មភាពក្រៅឆាករបស់កូនប្រុសទាំង ៣ ព្រាប សុវត្ថិ ពេលថតបទកែវភ្នែក
សកម្មភាពក្រៅឆាករបស់កូនប្រុសទាំង ៣ ព្រាប សុវត្ថិ ពេលថតបទកែវភ្នែក
សកម្មភាពក្រៅឆាករបស់កូនប្រុសទាំង ៣ ព្រាប សុវត្ថិ ពេលថតបទកែវភ្នែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ