បារាំង៖ ក្នុងពេលធ្វើការប្រកួតជាមួយក្រុម Marseille កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Paris Saint-Germain កីឡាករ Neymar Jr បានរងរបួសដ៏ធ្ងន់ធ្ងរ ដល់ថ្នាក់បាក់ឆ្អឹង.កជើង។

យ៉ាងណាមិញ ក្នុងពេលនេះ ក្លិបអ្នកមាននៅបារាំង PSG បានបង្ហើបឲ្យដឹងថា របួសរបស់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីលរូបនេះ មានលក្ខណៈធ្ងន់ធ្ងរយ៉ាងខ្លាំង រហូតដល់ថ្នាក់ត្រូវទទួលការវះកាត់ជើងរបស់គេ នៅសប្តាហ៍នេះទៀតផង។

បើយោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើវេបសាយផ្លូវការរបស់ក្លិប PSG បានប្រាប់ថា៖ «កីឡាករ Neymar Jr បានសម្រេចចិត្តថា រូបគេនឹងធ្វើការវះកាត់ ក្នុងប្រទេសប្រេស៊ីល នៅចុងសប្តាហ៍នេះហើយ»

គួរឲ្យដឹងផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកចាត់ការក្លិប PSG លោក Unai Emery ក៏បានលើកឡើងដែរថា កីឡាករ Neymar អាចនឹងមានឱកាសតិចតួច ដើម្បីបង្ហាញខ្លួនក្នុងការប្រកួតជើងទី២ ទល់នឹងក្លិប Real Madrid ។ ប៉ុន្តែក្នុងពេលនេះ គឺច្បាស់ការហើយថា Neymar នឹងមិនមានវត្តមាន ក្នុងការប្រកួតដ៏សំខាន់មួយនេះឡើយ ៕ 

កីឡាករ Neymar Jr ពេលរងរបួស
កីឡាករ Neymar Jr ពេលរងរបួស
លោក Unai Emery

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]