អាមេរិក: កីឡាករប្រដាល់មិនដែលចាញ់ Floyd Mayweather កំពុងពិចារណាចូលទៅក្នុង UFC ដើម្បីសាកល្បងកម្លាំងជាមួយនឹងកីឡាករ Conor McGregor ជាលើកទី២ ខណៈពេលដែលប្រធានគ្រប់គ្រង UFC លោក Dana White កំពុងខ្នះខ្នែងដៃជើងធ្វើឲ្យរឿងមួយនេះកើតឡើង។

កីឡាករវ័យ៤១ឆ្នាំរូបនេះមានប្រវត្តិលើសង្វៀនប្រដាល់ល្អឥតខ្ចោះដោយប្រកួត៥០ដង ឈ្នះទាំង៥០ដង ដោយក្នុងនោះផ្តួលគូប្រកួតឲ្យសន្លប់២៧ដង បើរាប់ទាំងការប្រកួតជាមួយ McGregor។

ទោះបីជាការប្រកួតរវាង Floyd Mayweather និង Conor McGregor បានបញ្ចប់ទៅជិតមួយឆ្នាំក្តីក៏សង្គ្រាមសម្តីរវាងកីឡាករទាំងពីរមិនទាន់បញ្ចប់ដែរដោយកីឡាករទាំងពីរនាក់នេះបានបង្ហោះរូបឌឺដង លេបខាយសម្តីដាក់គ្នាធ្វើឲ្យអ្នកតាមដានកាន់តែជក់ចិត្តនិងចង់ឃើញកីឡាករទាំងពីរនាក់ប្រកួតគ្នាម្តងទៀតដោយលើកនេះគឺអ្នកទស្សនាចង់ឃើញ Floyd ឡើងទៅកាន់សង្វៀន Octagon ម្តងដោយការប្រកួតលើកមុនគឺ McGregor ចូលទៅកាន់សង្វៀនប្រដាល់ ហើយត្រូវ Floyd ផ្ចាញ់បាននៅជុំទី១០។

អ្នកវិភាគមួយចំនួនបាននិយាយថា ការប្រកួតលើកទីពីររវាង Floyd និង McGregor អាចនឹងមានសង្ឃឹមខ្ពស់ ព្រោះការប្រកួតនោះនឹងនាំចំណូលចូលមក UFC យ៉ាងច្រើនមកពីការលក់សំបុត្រ លក់សិទ្ធិផ្សាយផ្ទាល់ និង របស់ពាក់ព័ន្ធមួយចំនួនទៀតដោយគេគិតតួលេខថា ការប្រកួតលើកទី២នោះនឹងអាចរកចំណូលបានដល់ទៅ ៣៦០លានអ៊ឺរ៉ូ (ស្មើនឹង ៤៤០លានដុល្លាអាមេរិក)៕  

ប្រធានគ្រប់គ្រង UFC លោក Dana White
សង្គ្រាមសម្តីរវាងកីឡាករទាំងពីរ
សង្គ្រាមសម្តីរវាងកីឡាករទាំងពីរ
ការប្រកួតកាលពីខែសីហាឆ្នាំ២០១៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]