បរទេស៖ ប៉ុន្មានថ្ងៃមុននេះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Paris Saint-Germain កីឡាករ Neymar Jr. បានរងរបួសកជើង ក្នុងពេលប៉ះជាមួយក្រុម Marseille ។

មកទល់ពេលនេះ ក្រុមគ្រូពេទ្យនិងក្លិប PSG មិនទាន់បានធ្វើការបញ្ជាក់ប្រាប់ ពីបញ្ហារបួសរបស់កីឡាករ សញ្ជាតិប្រេស៊ីលរូបនេះ នៅឡើយទេ។

ប៉ុន្តែទោះបីជាយ៉ាងណា កាលពីពេលថ្មីៗនេះ ឪពុករបស់ Neymar ក៏បានបង្ហើបប្រាប់ ពីតម្រុយ ឬទំហំរបួសរបស់កូនប្រុសខ្លួនខ្លះៗ តាមរយៈកាសែតក្នុងស្រុកមួយ យ៉ាងដូច្នេះថា៖ 

កីឡាករ Neymar Jr. និងឪពុករបស់ខ្លួន

តាមរយៈការលើកឡើង ពីសំណាក់ឪពុក Neymar គេអាចសន្និដ្ឋានបានថា បញ្ហារបួសរបស់កីឡាករ Neymar Jr. រូបនេះ អាចនឹងធ្វើឲ្យរូបគេ ត្រូវស្ថិតនៅក្រៅទីលានចាប់ពី ១ខែកន្លះរហូតដល់ទៅ ២ខែ។ 

តែទោះបីជាយ៉ាងណាក្តី ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន បានជូនពរដល់កីឡាកររូបនេះ ឲ្យឆាប់ជាសះស្បើយពីរបួស ដើម្បីមានឈ្មោះចូលប្រកួតជាថ្មី ក្នុងពេលឆាប់ៗនេះផងដែរ ៕ 

កីឡាករ Neymar Jr. ពេលរងរបួស
កីឡាករ Neymar Jr. ពេលរងរបួស
កីឡាករ Neymar Jr. ពេលរងរបួស
កីឡាករ Neymar Jr. ពេលរងរបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]