ភ្នំពេញ៖ មនុស្សមួយចំនួនធំនៅលើពិភពលោក មានគំនិតថាបន្ទាប់ពីមនុស្សនីមួយៗស្លាប់ទៅ ពួកគេបានក្លាយទៅជាព្រលឹងខ្មោច។

តាំងតែពីដើមរហូតដល់មកដល់ពេលនេះ ជំនឿលើព្រលឹងខ្មោច តែងតែដក់ជាប់ក្នុងចិត្តមនុស្សជាច្រើន តែអ្នកខ្លះក៏មិនសូវជាជឿលើអបិយជំនឿនេះប៉ុន្មានដែរ។

ចុះចំណែកឯយុវវ័យខ្មែរសម័យថ្មីជឿថាមានខ្មោចឬអត់?  គេហទំព័រ Khmerload ទទួលបានមតិយល់ឃើញមួយចំនួនអំពីកត្តាដែលធ្វើឲ្យពួកគេជឿថាខ្មោចពិតជាមានមែននៅលើលោកយើងនេះ។ ដូច្នេះតាមដានទាំងអស់គ្នាដូចខាងក្រោម៖

ប្អូនប្រុសសុផា បានប្រាប់ថាខ្លួនគេជឿជាក់ថា ខ្មោចពិតជាមែននៅលើពិភពលោក ដោយសារខ្លួនឯងផ្ទាល់ធ្លាប់បានឆ្លងកាត់ស្ថានភាពមួយ ដែលគិតថាជាសកម្មភាពខ្មោចលងនៅជិតរោងចក្រមួយកន្លែង។ ក្នុងពេលនោះ រូបគេបានឃើញសត្វកង្កែប ប៉ុន្តែពេលចុះម៉ូតូបែរជាមិនឃើញទៅវិញ។

ប្អូនប្រុស សុផា

ចំណែកកញ្ញា សេងហួរ មិនសូវជាច្បាស់នៅក្នុងចិត្តឡើយថាតើ ខ្មោចមានឬក៏អត់នៅក្នុងលោក ប៉ុន្តែតាមរយៈការអានសៀវភៅមួយចំនួន ខ្លួនពិតជាមិនហានច្រានចោលទាំងស្រុងបានឡើយ ថាខ្មោចគឺជារឿងមិនពិតនោះ។

កញ្ញា សេងហួរ

កញ្ញា ស្រីលី វិញក៏បានបង្ហើបពីអារម្មណ៍របស់ខ្លួនដែរថា រូបគេមិនជឿរឿងខ្មោចប៉ុន្មានទេ ព្រោះអីមកដល់ពេលនេះមិនទាន់មានភស្តុតាងណាមកបញ្ជាក់នៅឡើយ។

កញ្ញា ស្រីលី

សម្រាប់កញ្ញា សារ៉េនជឿថា ព្រលឹងខ្មោចព្រាយបិសាចនេះ ប្រហែលជាអាចមានពិតមែន ព្រោះធ្លាប់បានជួបប្រទះ ហេតុការគួរឲ្យខ្លាចមួយចំនួននៅក្នុងមណ្ឌលសុខភាព ដោយពេលខ្លះ ទឹកម៉ាស៊ីនបានបើកដោយគ្មាននរណាប៉ះពាល់សោះតែម្តង ប៉ុន្តែរូបនាងបានសម្រួលចិត្តខ្លួនឯងថា នេះគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។

កញ្ញា សារ៉េន

ចំណែកឯ កញ្ញា គឹមហុង បានប្រាប់ក្រុមការងារបស់ Khmerload ថា នាងមិនជឿថាខ្មោចមាននៅលើលោកឡើយ ប៉ុន្តែនៅតែមានអារម្មណ៍ខ្លាចដោយសារការទស្សនារឿងខ្មោច។

កញ្ញា គឹមហុង

កញ្ញា តារា ជឿជាក់ថា ខ្មោចប្រហែលជាអាចមានពិតមែន ដោយសារសាច់ញាតិនិងអ្នកជិតខាងមួយចំនួនរបស់ខ្លួន ធ្លាប់ប្រាប់រឿងរ៉ាវមួយចំនួន ដែលថាពួកគេធ្លាប់បានឃើញខ្មោចលងស្តែងៗតែម្តង។

កញ្ញា តារ៉ា

កញ្ញា ស៊ីណាត មិនសូវជឿថាខ្មោចមាននោះទេ ប៉ុន្តែនៅតែមានអារម្មណ៍ថាខ្លាចព្រលឹងខ្មោចដែរ ជាពិសេសនៅតាមស្រុកភូមិ។ ដោយឡែក កញ្ញា លឹមអង ដែលជាមិត្តភក្តិរបស់ស៊ីណាតវិញ បានប្រាប់គេហទំព័រខ្មែរឡូតថានាងជឿថាព្រលឹងខ្មោចមិនមានទេនៅលើសកលលោក។ មូលហេតុដែល លឹមអង គិតដូច្នេះដោយសារ នៅពេលដែលមនុស្សស្លាប់ទៅ អ្វីដែលបន្សល់ទុកគឺត្រឹមតែធាតុរបស់ពួកគេប៉ុណ្ណោះ។

កញ្ញា ស៊ីណាត (ឆ្វេង) និងកញ្ញា លឹមអង

ចំពោះកញ្ញា រ៉មមី មិនសូវប្រាកដក្នុងចិត្តប៉ុន្មានដែរ ប៉ុន្តែបើយោងតាមអ្វីដែលចាស់ៗធ្លាប់ប្រាប់អំពីទិដ្ឋភាពដុំភ្លើងហោះ និងរូបភាពស្រមោលនានា រូបនាងគិតថា  ព្រលឹងខ្មោចនេះទំនងជាអាចមានពិតនៅលើលោក។

កញ្ញា រ៉មមី

សម្រាប់ស្រីជីងវិញ ជឿថាខ្មោចពិតជាមាននៅក្នុងលោក ដោយសារធ្លាប់បានឮពីចាស់ៗជំនាន់មុន ពោលគឺខ្មោចលងក្នុងអំឡុងពេលសង្គ្រាម និងការឃើញអាបអីជាដើម។ 

ស្រីជីង

ចំណែកឯប្អូនប្រុស សំរាន បានប្រាប់ថាខ្លួនជឿថា ខ្មោចប្រាកដជាមិនមានឡើយនៅលើលោក ដោយសារ មនុស្សស្លាប់គឺស្លាប់បាត់សូន្យតែម្តង ហើយគ្មានអ្វីលើសពីនេះឡើយ។

ប្អូនប្រុស សំរាន (ស្តាំ)

ចំពោះ បូរិន វិញ ជឿថាខ្មោចប្រហែលជាមិនមានលើលោកនោះទេ ដោយសារ មិនទាន់មានអ្វីមកធ្វើជាអំណះអំណាង ប៉ុន្តែតាមរយៈការយល់សប្តិមួយចំនួន ខ្លួនឯងក៏មិនហ៊ានច្រានចោលទាំងស្រុងដែរថា ព្រលឹងខ្មោចពិតជាមិនមាននោះ។

ប្អូនប្រុស បូរិន

នេះគ្រាន់តែជាការបង្ហាញអារម្មណ៍មួយចំនួនរបស់យុវវ័យប៉ុណ្ណោះ ដូច្នេះយើងនៅតែមិនទាន់អាចសន្មត់បានឡើយថាតើ ខ្មោចមានពិតមែនឬក៏យ៉ាងណានោះ។ សម្រាប់ប្រិយមិត្តអ្នកអានវិញ តើអ្នកទាំងអស់គ្នាជឿថាព្រលឹងខ្មោចពិតជាមានមែននៅលើលោកឬក៏យ៉ាងណា?

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]