ភ្នំពេញ៖ សុខ សុជាតា តារាចម្រៀងវ័យក្មេង កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបច្ចុប្បន្ននេះ រូបនាង ពិតជា មានភាពមមាញឹកខ្លាំងមិនចាញ់តារាល្បីៗមួយចំនួនឡើយ។

ជាពិសេស  មិនថាកម្មវិធីតូច ឫជាការប្រគុំតន្រ្តីធំៗនោះទេ គឺតែងតែឃើញ សុជាតាមានមុខជានិច្ច ចំណែកឯការគាំទ្រពីសំណាក់ទស្សនិកជនវិញក៏ខ្លាំងមិនធម្មតាដែរ។

ស្របពេលជាមួយនឹងភាពជោគជ័យ នៅក្នុងពិភពសិល្បៈចម្រៀងរបស់តារាក្មេងខ្ចីរូបនេះ ធ្វើឲ្យនាងមានហ្វេនជាច្រើនពេញចិត្តស្រលាញ់ និងបានបង្កើតជាហ្វេនក្លឹបមួយ ដែលក្នុងនោះមានទាំងហ្វេនមនុស្សធំៗ និងតូចៗមកជាមួយគ្នា។

ជាក់ស្តែងថ្មីៗនេះ  គ្រាន់តែប្អូនស្រី សុខ សុជាតា ច្រៀងចប់មិនទាន់ ក៏មានហ្វេនរត់មកធ្វើខួបកំណើតដល់ឆាក តែម្ដង។

សកម្មភាពទាំងនេះ  ស្ដែងច្បាស់ណាស់ថា តារាវ័យក្មេងរូបនេះ ពិតជាទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រ មិនចាញ់តារា រៀមច្បងនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនា រូបភាពខាងក្រោម៖

សុខ សុជាតា ច្រៀងចប់មិនទាន់ ហ្វេនរត់មកធ្វើខួបកំណើតដល់ឆាក
សុខ សុជាតា ច្រៀងចប់មិនទាន់ ហ្វេនរត់មកធ្វើខួបកំណើតដល់ឆាក
សុខ សុជាតា ច្រៀងចប់មិនទាន់ ហ្វេនរត់មកធ្វើខួបកំណើតដល់ឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា