យោងតាមប្រភពពត៌មានពីគេហទំព័រ អូឌីធីសេនត្រល បានអោយដឹងថា វិចិត្រករ គ្រៀសស្ទាន រ៉ាមូស បានបង្កើតស្នាដៃដ៏អស្ចារ្យមួយរបស់ខ្លួន ដោយបានយកស្ករគ្រាប់ មកតំរៀបចេញជារូបរាងរបស់តារាចម្រៀងល្បីៗនានា ដែលមានលក្ខណៈស្រដៀងនឹង រូបមនុស្សពិតអញ្ចឹង។

វិចិត្រករ ជនជាតិមេចស៊ិកកូ អាយុ ៣២ឆ្នាំ រូបនេះ បានបង្កើតចេញជារូបរាងរបស់តារាល្បីៗ ដូចជា Marylin Monroe, Beyonce, Lady Gaga, Nicki Minaj, Justin Bieber និងតារាល្បីៗជាច្រើនរូបទៀត ដោយត្រូវប្រើប្រាស់ អស់រាប់ពាន់ ស្ករគ្រាប់ និងស្ករផ្អែមជាច្រើនមុខ ដែលក្នុងចំណោមស្ករ ទាំងអស់នោះ មានរសជាតិផ្អែមខុសៗគ្នា ជាង ៥០០០ ប្រភេទ។

យ៉ាងណាមិញ ស្នាដៃរបស់គាត់ មានលក់ក្នុងតម្លៃរហូតដល់ទៅ ១៨ ០០០ ដុល្លារអាមេរិកឯណោះ ទៅតាមទំហំ និងចំនួនរបស់ស្ករ និងទៅតាមរូប របស់តារាទាំងនោះ ផងដែរ។ ហើយគាត់ក៏បានបញ្ជាក់ផងដែរថា រូបដែលគាត់ធ្វើនេះ សុទ្ធតែធ្វើពីស្ករគ្រាប់ជាច្រើនប្រភេទ ដោយគ្មានការលាបពណ៌ រឺ អ្វីផ្សេងក្រៅពីស្ករ នោះទេ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះស្នាដៃរបស់គាត់?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]