ភ្នំពេញ៖ តារាសម្តែងស្រី និងតារាម៉ូដែលសម្បុរខ្មៅស្រអែមស្រស់កញ្ញា ប្រាសាទដាវីន បើទោះបីជាកាលពីមួយរយៈធំមុននេះ នាងបានបាត់មុខពីសិល្បៈក៏ពិតមែន ប៉ុន្តែក្រោយពីនាងវិលចូលសិល្បៈជាថ្មីម្តងទៀត រូបសម្រស់ទម្រង់មុខបែបនារីខ្មែរអង្គរ ព្រមជាមួយនឹងរូបរាងដ៏ស្លីមស្អាត របស់នាងនៅតែធ្វើឲ្យប្រិយមិត្តគាំទ្រ លួចច្រណែននឹងនាងដដែល។

តារាស្រីចូលចិត្តលេងស្ទាយ៍តុបតែងខ្លួនបែបបរទេស កញ្ញា ប្រាសាទ ដាវីន

ប៉ុន្តែមិនថាយ៉ាងណា ថ្មីៗនេះ តារាស្រីចូលចិត្តលេងស្ទីលតុបតែងខ្លួនបែបបរទេស កញ្ញា ប្រាសាទ ដាវីន បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានលេច​ចេញនូវវីដេអូ ផ្អែមល្ហែមខ្លីមួយ ជាមួយនឹងតារាប្រុស អេឡិចដាហ្វី ខណៈកំពុងតែជិះម៉ូតូបីជាមួយគ្នា។

ជាការពិតណាស់ វីដេអូផ្អែមល្ហែមនេះ ត្រូវបានបង្ហោះដោយផ្ទាល់ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ តារាប្រុស អេឡិចដាហ្វី ដោយបានអមជាមួយនឹងអត្ថន័យសារផ្អែមល្ហែមថា ៖ « Thanks God that bring this beautiful girl(not just outside but inside) to this amazing world #penhbesdoung» ។

យ៉ាងណាមិញ ចំពោះទំនាក់ទំនងដ៏ស្អិតរមួតមួយនេះ អ្នកទាំងពីរនៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ ថាត្រឹមតែជាមិត្តភក្តិយល់ចិត្ត ឬក៏មានអ្វីជ្រាលជ្រៅផ្សេងលើសនេះ។ ប៉ុន្តែតាមរយៈកាយវិការ ក៏ដូចជាពាក្យសម្តីផ្អែមល្ហែម ហាក់បីដូចជាគូសង្សារ ធ្វើឲ្យអ្នកគាំទ្រមិនសង្ស័យមិនបាន៕

ប្រាសាទ ដាវីន និង អេឡិចដាហ្វី
លោក អេឡិចហ្សូរ៉ា កញ្ញា ប្រាសាទ ដាវីន និងលោក អេឡិចដាហ្វី
ប្រាសាទ ដាវីន និង អេឡិចដាហ្វី
ប្រាសាទ ដាវីន និង អេឡិចដាហ្វី
ប្រាសាទ ដាវីន និង អេឡិចដាហ្វី
ប្រាសាទ ដាវីន និង អេឡិចដាហ្វី
ប្រាសាទ ដាវីន និង អេឡិចដាហ្វី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចន អេឡិចដាហ្វី