រឿងកាន់តែក្តៅ! ហ្សូរ៉ា មិនចេញមុខនិយាយមែន តែប្អូនលោក បាននិយាយជំនួសថា...

//s9.kh1.co/38/38db0b586d95f4d94d074fc6209f706bec27e894.jpg
តារា & កម្សាន្ដ

 ២៩-មេសា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

រឿងមិនទាន់ចប់ទេ ក្រោយមានគេនិយាយរឿងបងប្រុសខ្លួន ស្រាប់តែលោក ចន អេឡិចដាហ្វី និយាយបែបនេះ។

ភ្នំពេញ៖ អាចនិយាយបានថាតារាស្រី ឌី សូនីតា និងលោក ចន អេឡិចហ្សូរ៉ា បានចែកផ្លូវគ្នា១ឆ្នាំមកហើយ ដោយអ្នកទាំងពីរបានរើសផ្លូវដើររៀងខ្លួន ហើយអំឡុងពេកបែកគ្នាក៏មិនបានបង្ហើបដំណឹងប្រាប់ទៅកាន់ហ្វេននោះទេ ពោលគឺបែកគ្នាដោយស្ងាត់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថា កាលពីពេលថ្មីៗនេះ មានបុគ្គលមួយរូប បានបង្ហើបនូវរឿងរ៉ាវបែកគ្នារបស់តារាស្រី ឌី សូនីតា និងលោក ចន អេឡិចហ្សូរ៉ា។ មិនតែប៉ុណ្ណោះ បុគ្គលរូបនោះបាននិយាយក្ដែងៗថាកូនស្រីតូចម្នាក់នោះ មិនមែនជាកូនបង្កើតលោក ហ្សូរ៉ា នោះទេ។ 

មួយវិញទៀត បន្ទាប់ពីបុគ្គលម្នាក់ចេញមុខមកលាតត្រដាងរឿងរ៉ាវរបស់តារាប្រុសស្រីមួយគូនេះរួច គេក៏ឃើញលោក ចន អេឡិចដាហ្វី ដែលត្រូវជាប្អូនបង្កើតលោក ចន អេឡិចហ្សូរ៉ា បានបង្ហោះសាររៀបរាប់ថា៖ 

ខ្ញុំមានអារម្មណ៍ថា​ ខ្លួនឯងខុសឆ្គងណាស់​ដែរ ដែលជាប្អូនបង្កេីត​បងហ្សូរ៉ា​ តែមិនបាននិយាយអ្វីទាំងអស់។​ ទៅជាបង​ ប្រាសាទ​ ដាវីន ដែលមិនមែនជាសាច់បង្កេីត​ ក្លាហានក្នុងការនិយាយ។ ហេីយក៏ត្រូវទទួលរងថ្មបាក់ ដោយត្រូវបងប្អូនមួយចំនួន​ គិតថាគាត់ជាអ្នកវែកញែករឿងគេ​ទៅវិញ (បងប្អូនខ្លះប្រេីពាក្យមិនសមរមដាក់គាត់ទៀត)។ ក្នុងនាមគាត់ជាមិត្តជិតស្និតបំផុតរបស់បងហ្សូរ៉ា​ អាចចាត់ទុកថាជាបងស្រី​ គឺគាត់គ្រាន់ការពារប្អូនគាត់​ កុំឲ្យទទួលរងសម្ពាធកាន់តែខ្លាំង ហេីយឲបងហ្សូរ៉ានិយាយខ្លះ អរគុណបងវីនសំរាប់ការស្តាប់បងហ្សូរ៉ា​ និងណែនាំឲគាត់ក្រេីកឡេីងម្តងទៀត។ ចំណែកឪពុកម្តាយខ្ញុំ​ គាត់ត្រូវរងសម្ពាធយ៉ាងណាដែរ? ពួកគាត់កាន់តែពិបាកចិត្តថែមទៀត​ ពេលឃេីញកូនគាត់មិនស្រួលចឹង។ ពួកគាត់ចាស់ៗហេីយ​ កុំឲពួកគាត់រងសម្ពាធអី​។ ខ្ញុំចង់និយាយបញ្ជាក់ ប្រាប់បងប្អូនថា​ បងប្រុសខ្ញុំ​(ហ្សូរ៉ា) មិនមានកូនបង្កេីតទេ។ តែពួកខ្ញុំ​ នៅតែស្រលាញ់​ និងផ្តល់ភាពកក់ក្តៅឲអូនស្មាយ៍(ស្រីឌាំង)​ ដូចកូន​ និងក្មួយដដែល​បងហ្សូរ៉ា​ និងមិត្តភ័ក្ររបស់គាត់​(និត្តា) ដេីរផ្លូវរៀងខ្លួនហេីយ… ចឹងសូមឲពួកគាត់បញ្ចប់ដោយសន្តិវិធីពិតប្រាកដផងចុះ ដោយក្តីគោរព​ និងស្រលាញ់​ ពីខ្ញុំដាហ្វី៕ 

សម្ដី ចន អេឡិចដាហ្វី

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ចន អេឡិចដាហ្វី 
  លោក ចន អេឡិចដាហ្វី 
  លោក ចន អេឡិចដាហ្វី 
  លោក ចន អេឡិចដាហ្វី 
  លោក ចន អេឡិចដាហ្វី 
  លោក ចន អេឡិចដាហ្វី 
  លោក ចន អេឡិចដាហ្វី 
  លោក ចន អេឡិចដាហ្វី 
  លោក ចន អេឡិចដាហ្វី 
  លោក ចន អេឡិចដាហ្វី 
រូបភាព
រូបភាព
ចន អេឡិចដាហ្វីចន អេឡិចហ្សូរ៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T