ភ្នំពេញ៖ Cambodian Idol រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី៣ បានដំណើរការយ៉ាងរលូន ជាមួយនឹងការចម្រាញ់យក បេក្ខភាព ដែលមានសមត្ថភាពខ្ពស់ ដើម្បីប្រកួតប្រជែង នៅវគ្គបន្តទៀត ។

ក្នុងនោះ បេក្ខជន គ្រី ថៃពៅ នៅតែរក្សាបានប្រជាប្រិយភាព ពីទស្សនិកជន ជាពិសេស មិនធ្វើឲ្យគណៈកម្មការ ទាំង៤ ព្រមទាំងលោកគ្រូបង្វឹក ខកបំណងលើសមត្ថភាពគេសោះឡើយ។

បទដែលបេក្ខជនរូបនេះ យកមកច្រៀងលើកនេះ មានចំណងជើងថា «សន្ទូងភ្លេចស្រែ» ។ ក្រោយបញ្ចេញសម្ថតភាពរួច ថៃពៅ ទទួលបានសម្លេងគាំទ្រខ្លាំងមែនទែន ។

អ្វីដែលពិសេស លោកក៏បានឆ្លងផុត ការជម្រុះជាច្រើនវគ្គ ជាពិសេសវគ្គនេះផ្ទាល់តែម្តង ជាហេតុធ្វើឲ្យ ថៃពៅ មានឱកាសនឹងឈានជើង បន្តជាមួយកម្មវិធី សម្រាប់សប្ដាហ៍ជាបន្តបន្ទាប់ទៀតផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖ 

Cambodian Idol រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី៣ បេក្ខជន គ្រី ថៃពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]