ជាធម្មតា មិនថាសុភាពបុរស ឬសុភាពនារីនោះទេ ជាទូទៅ គឺមានការលូតលាស់រោមនៅដៃ ជើង និងជាពិសេសនៅជុំវិញមាត់ ឬហៅថាពុកមាត់។

ដោយឡែក យើងឃើញថា មានមនុស្សមួយចំនួន ចង់កម្ចាត់រោមពុកមាត់ចោល ដោយប្រើប្រាស់ នូវផលិតផលបករោម ឬជម្រុះផ្សេងៗ។ ប៉ុន្តែនៅពេលនេះ អ្នកដែលចង់កម្ចាត់ពុកមាត់ចេញ គឺអាចជ្រើសរើសវិធីធម្មជាតិងាយៗ ខាងក្រោមនេះ ដោយមិនចាំបាច់ចំណាយលុយច្រើន។

១/ រមៀត និងទឹកដោះគោ

រមៀត និងទឹកដោះគោ មិនត្រឹមតែអាចសម្អាតស្បែក បានយ៉ាងល្អនោះទេ ប៉ុន្តែថែមទាំងអាច បំបាត់ការលូតលាស់ពុកមាត់ ដោយធម្មជាតិបានទៀតផង។

របៀបធ្វើ៖

• អ្នកត្រូវយកទឹកដោះគោ និងម្សៅរមៀតចំនួន ១ស្លាបព្រាបាយ លាយចូលគ្នាឲ្យសព្វ ដើម្បីបានល្បាយខាប់ៗ ហើយយកទៅលាប នៅត្រង់បបូរមាត់ខាងលើ ដោយប្រើម្រាមដៃដុសថ្នមៗ រួចទុកវាឲ្យស្ងួតប្រហែលមួយសន្ទុះ មុនពេលលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។

• អ្នកត្រូវអនុវត្តន៍របៀបនេះ ឲ្យបានច្រើនថ្ងៃដើម្បីទទួលបានលទ្ធផល។ 

រូបភាពតំណាង

២/ ស៊ុតពណ៌ស និងរមៀត

ក្រៅពីទឹកដោះគោហើយនោះ ស៊ុតពណ៌សក៏ជាដៃគូដ៏ល្អ ជាមួយនឹងរមៀតក្នុងការកម្ចាត់ពុកមាត់ និងជួយបន្តឹងស្បែក តាមបែបធម្មជាតិបានផងដែរ។

របៀបធ្វើ៖

• ជាដំបូងយកម្សៅរមៀតចំនួន ១ស្លាបព្រាបាយ លាយជាមួយនឹងស៊ុតពណ៌សនៅបរិមាណសមល្មម។ បន្ទាប់មកយកល្បាយ ដែលលាយរួចដុសថ្នមៗ នៅត្រង់បបូរមាត់ខាងលើដែលមានពុកមាត់ ហើយទុកវាចោលឲ្យស្ងួតប្រហែលមួយម៉ោង។

• ក្រោយពីរយៈពេលមួយម៉ោង អ្នកត្រូវបកវាចេញដូចជាម៉ាស់ រួចលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហៗ ដោយប្រុងប្រយ័ត្ន។

• អ្នកត្រូវអនុវត្តន៍វិធីនេះ ៤ដងក្នុងមួយសប្តាហ៍ ប្រសិនបើអ្នកចង់កម្ចាត់ពុកមាត់ចេញបានឆាប់រហ័ស។ 

រូបភាពតំណាង

៣/ ផ្លែល្ហុង និងរមៀត

របៀបធ្វើ៖

• យកល្ហុងមួយជ្រុងតូចល្មមបុកឲ្យហ្មត់ រួចដាក់វាលាយចូលគ្នាឲ្យសព្វ ជាមួយនឹងម្សៅរមៀត ចំនួនកន្លះស្លាបព្រាបាយ ដើម្បីឲ្យល្បាយឡើងខាប់។

• បន្ទាប់មកយកល្បាយនេះ លាបនៅកន្លែងណា ដែលមានពុកមាត់ រួចទុកចោលរយៈពេល១៥នាទី ទើបលាងសម្អាតចេញ ជាមួយនឹងទឹកធម្មតាឲ្យបានស្អាត។

• អនុវត្តន៍វិធីនេះ ឲ្យបានច្រើនដង ដើម្បីទទួលបានលទ្ធផលវិជ្ជមាន។ 

រូបភាពតំណាង

៤/ ស្ករស និងក្រូចឆ្មារសម្បកលឿង

ស្ករស និងក្រូចឆ្មារសម្បកលឿង មានសម្ថតភាព អាចទប់ស្កាត់ការលូតលាស់នៃពុកមាត់ ជួយក្នុងការសម្អាត និងទទួលបានលទ្ធផលឆាប់រហ័ស។

របៀបធ្វើ៖

• ដាក់ស្ករសពីរ ទៅបីស្លាបព្រាកាហ្វេ ក្នុងកូនឆ្នាំងលើចង្ក្រាន កូរវាឲ្យរលាយរយៈពេល ១នាទី។ បន្ទាប់មកយក ទឹកក្រូចឆ្មារសម្បកលឿង ចំនួនសមល្មម ចាក់ចូលទៅក្នុងស្ករស រួចបន្តកូរវារហូតទាល់តែស្ករឡើងខាប់ ទើបលើកចេញពីចង្រ្កាន។

• ក្រោយមកទុកស្ករនេះឲ្យត្រជាក់ រួចយកវាទៅលាបនៅលើបបូរមាត់ខាងលើ ហើយយកក្រដាស់ មួយសន្លឺកតូចល្មម បិតពីលើកន្លែងដែលលាប រួចត្រដុសរាងជារង្វង់ចុះឡើងៗ ប្រហែលពីរ ទៅបីនាទី ទើបបកក្រដាស់នោះចេញ ឲ្យបានលឿនជាការស្រេច។ 

រូបភាពតំណាង

៥/ ផ្លែល្ហុង និងទឹកដោះគោស្រស់

របៀបធ្វើ៖

• អ្នកត្រូវកិន ឬក្រឡុកល្ហុងឲ្យហ្មត់ រួចយកទៅលាយជាមួយនឹង ទឹកដោះគោស្រស់នូវបរិមាណស្មើគ្នាសមល្មម។ បន្ទាប់មកយកល្បាយនេះ ទៅលាបនៅតំបន់ដែលមានពុកមាត់ ដោយធ្វើការម៉ាស្សា រយៈពេល ២០ ទៅ ២៥ នាទីមុនពេលលាងសម្អាតទឹកចេញ។

• អ្នកអាចអនុវត្តន៍វិធីនេះ បីដងក្នុងមួយសប្តាហ៍ ដើម្បីកម្ចាត់ពុកមាត់ចេញបានលឿន៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]