ភ្នំពេញ៖ បទ «ផ្សារកាប់គោ» ដែលបកស្រាយដោយ អ្នកនាង កាតុ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់យុវវ័យ ស្របពេលខាងផលិតកម្មថោន ក៏កំពុងតែថត MV សម្រាប់បទចម្រៀងមួយនេះដែរ។

ជាក់ស្ដែងថ្មីៗនេះ ក៏មានការបែកធ្លាយវីដេអូឃ្លីប សម្ដែងក្រៅឆាករបស់បទនេះ លើបណ្ដាញសង្គម ហើយអ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែចាប់អារម្មណ៍នោះ ចំពោះបទ «ផ្សារកាប់គោ» Version ស្រីនេះ ក៏មានបូកបញ្ចូលស្ទីលរាំថ្មីប្លែកតែម្ដង។

គួររម្លឹកដែរថាបទ «ផ្សារកាប់គោ» នេះជាសំនៀងដើមរបស់លោក  មាស សាម៉ន ដែលជាតារាចម្រៀងជើងចាស់ ប៉ុន្តែមួយរយៈចុងក្រោយនេះ ក៏មានតារាស្រីប្រុសជាច្រើន បាន Cover បទនេះជាថ្មី រហូតមានការគាំទ្រ ខ្លាំងគួរឲ្យភ្ញាក់ផ្អើល ទើបផលិតកម្មថោន សម្រេចចិត្តថតបទនេះម្ដងទៀត ជាVersionស្រី ដែលច្រៀងនិងសម្ដែងដោយ តារាពហុជំនាញ អ្នកនាង កាតុ 

ចង់ជ្រាបច្បាស់ទស្សនា វីដេអូខាងក្រោម៖

អ្នកនាង កាតុ
អ្នកនាង កាតុ
សកម្មភាពថតបទ«ផ្សារកាប់គោ» របស់អ្នកនាង កាតុ
សកម្មភាពថតបទ «ផ្សារកាប់គោ» របស់អ្នកនាង កាតុ
សកម្មភាពថតបទ«ផ្សារកាប់គោ» របស់អ្នកនាង កាតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ