ភ្នំពេញ៖ តារាសម្តែង និងជា ពិធីការិនី ជីជី បានធ្វើវីដេអូបកស្រាយមួយ ក្រោយផ្ទុះពាក្យចចាមអារ៉ាម ទាក់ទងនឹង នារីខារ៉ាអូខេម្នាក់ មានមុខមាត់ស្រដៀងនាង។

វីដេអូប្រមាណ បានឲ្យដឹងថា ជីជី បានព្យាយាមបញ្ជាក់យ៉ាងច្បាស់ថា នារីម្នាក់ ដែលធ្វើការ ក្នុងខារ៉ាអូខេ រាំស្រាតនោះ គឺមិនមែនជានាងនោះឡើយ។ ហើយនាងក៏គ្មានថ្ងៃ ធ្វើរឿងបែបនេះ ទៅកើតដែរ ព្រោះថា នាងជាមនុស្សក្នុងសង្គម និងជាតារាផង។ 

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏សុំចិត្តមនុស្សគ្រប់គ្នា ឈប់មានការយល់ច្រឡំ និងនាំគ្នាស៊ែរ ហើយដាក់ឈ្មោះជានាងទៀតទៅ ព្រោះវាប៉ះពាល់ដល់កិត្តិយសនាងខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា នារីដែលនៅក្នុងវីដេអូ រាំស្រាត បង្ហាញដើមទ្រូង ក្នុងបន្ទប់ខារ៉ាអូខេ ត្រូវបណ្តាអ្នកលេងបណ្តាញសង្គម នាំគ្នាគិតថា ជាជីជី ដោយសារតែ មានមុខមាត់ រូបរាង និងកម្ពស់ដូចនាងខ្លាំងពេក៕

ចង់ដឹងថាយ៉ាងណា តោះស្តាប់នាងនិយាយទាំងអស់គ្នា៖

កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី