សិង្ហបុរី៖  រដ្ឋាភិបាលប្រទេសសិង្ហបុរី បានកំណត់គោលដៅខ្ពស់មួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់ខ្លួន  ដោយការគិតទុកជាមុនថាប្រទេសរបស់ខ្លួននឹងមានចំនួនប្រជាជនសរុបជិត ៧លាននាក់នៅត្រឹមឆ្នាំ ២០៣០។ មានន័យថាប្រទេសនេះត្រូវដាក់មនុស្ស ១លាន ៣សែននាក់ទៀត នៅលើផ្ទៃដីដែលមានត្រឹម ៧១៩គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រៅពីគម្រោងធំរបស់ខ្លួនដែលជាទីក្រុងក្រោមដីហើយនោះ សិង្ហបុរីក៏បាននិងកំពុងសាងសង់សំណង់នៃគម្រោងមួយចំនួននៅក្រោមដីផងដែរ ហេតុដូច្នេះហើយបានធ្វើឲ្យសិង្ហបុរីក្លាយជាអ្នកដឹកនាំគេលើពិភពលោកក្នុងការបង្កើតទីក្រុងក្រោមដី។ នៅខាងក្រោមនោះមានដូចជា ប្រព័ន្ធរក្សាទឹក ផ្លូវរថភ្លើង និងសូម្បីតែកន្លែងដាក់គ្រាប់សម្រាប់យោធា ជាដើម ដើម្បីធ្វើឲ្យផ្ទៃដីទូលាយជាងមុន។ 

គួរបញ្ជាក់ថា សិង្ហបុរីបានធ្វើការវិនិយោគ ១៨៨លានដុល្លារលើការស្រាវជ្រាវបចេ្ចកវិទ្យាក្រោមដីនេះ។

ប្រទេសសិង្ហបុរី គឺជាប្រទេសឈានមុខគេក៏ព្រោះប្រទេសនេះកំពុងជួបប្រទះបញ្ហាកំណើនប្រជាជន ទើបតម្រូវឲ្យមានភាពច្នៃប្រឌិត ក្នុងការធ្វើឲ្យប្រទេសទូលាយជាងបច្ចុប្បន្ន។ ចំពោះទីក្រុងដ៏តូចមួយដូចជាសិង្ហបុរីមានន័យថាសូម្បីដាក់រថភ្លើងនៅលើផ្ទៃដី គឺដូចជាខាតបង់ខ្លាំងណាស់។ ដូច្នេះហើយប្រទេសនេះបានជីកផ្លូវរថភ្លើងក្រោមដី ដើម្បីតភ្ជាប់រវាងទីតាំងឧស្សាហកម្ម។

ដោយឡែកទីក្រុងហុងកុងក៏កំពុងមានបញ្ហានេះដែរ ដោយសារគ្មានផ្ទៃដីសម្រាប់សាងសង់ហើយអគារជាច្រើនក៏មិនអាចសាងសង់ខ្ពស់ទៅលើបានទៀតដែរដោយសារច្បាប់មិនអនុញ្ញាត។ ការសម្រេចចិត្តសាង់សង់ទៅខាងក្រោមដីជាជាងទៅលើអាកាស ក៏អាចជួយផ្ដល់សន្តិសុខច្រើនជាងធម្មតាផងដែរ ដោយសារអគារខ្ពស់ៗងាយស្រួលក្នុងការដួលរលំជាងអាគារក្រោមដីខ្លាំងណាស់៕ 

ទីក្រុងសឹង្ហបូរី
ប្លង់តំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]