ភ្នំពេញ៖ គណៈកម្មការ​វាយតម្លៃ​ឯករាជ្យ​នៃ កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន PropertyGuru បាន​និយាយ ដោយ​បង្ហាញ​អំពី​ឈ្មោះ​អ្នក​ជាប់​ក្នុង​បញ្ជី​ជម្រើស​ដំបូងសម្រាប់កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន PropertyGuru តំណាង​ដោយ ក្រុមហ៊ុន KHI ។

ពាន​រង្វាន់មានទាំងអស់​ជាង 20 ប្រភេទ មាន​លក្ខណៈ​ពិសេស​ផ្សេងៗគ្នា ​រួមមាន​បញ្ជី​បេក្ខជន​ឆ្នើម​ផងដែរ។ បុរី ប៉េង ហួត គ្រុប ជាអ្នកដែលបាន​ឈ្នះ​ពីរ​លើក​រួច​មក​ហើយនូវ​ពាន​រង្វាន់​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត ហើយ​ឆ្នាំនេះ​ ទទួលបាន 16 កន្លែង​នៅ​ក្នុង​បញ្ជី​ជម្រើស​ដំបូង ដែលមាន​ចំនួន​ច្រើន​ជាង​អ្នក​អភិវឌ្ឍន៍​ផ្សេង​ទៀត។ អ្នក​អភិវឌ្ឍន៍ Greater Euro Ville ក្នុង​គម្រោង​ប្រើប្រាស់​ចម្រុះ​​ទទួល​បាន 5 ​រង្វាន់​សម្រាប់​ការ​អភិវឌ្ឍន៍ និង 10 រង្វាន់​ក្នុង​ប្រភេទ​ឌីស្សាញ បូក​នឹង​ការ​ស្ងើចសរសើរ​ពិសេស​សម្រាប់​គំនិត​ផ្ដួចផ្ដើម​អំពី​ទំនួលខុសត្រូវ​សង្គម។

លំដាប់​ទីពីរ​គឺ​ក្រុមហ៊ុន LIXIN Construction ដែល​បាន​សាងសង់​អគារ​ប្រើប្រាស់​ចម្រុះឈ្មោះ CEO KT Pacific នៅ​ក្នុង​ខណ្ឌ 7 មករា រាជធានី​ភ្នំពេញ។

ជាមួយ​នឹង​ការ​ទទួលបាន​រង្វាន់ចំនួន 6 ក្រុមហ៊ុន Parkway Investment Co., Ltd. បាន​ជាប់​លំដាប់​ថ្នាក់​លេខបី។

ក្រុមហ៊ុន​អភិវឌ្ឍន៍ការ​ប្រើប្រាស់​ចម្រុះ​មួយ​ទៀត​ដែល​ជាប់​ក្នុង​បញ្ជី​គឺ KHCN Investment and Development Co., Ltd., ដែលមាន​រង្វាន់​​បី The Seagate Suite នៅ​ក្រុង​ព្រះសីហនុ នៅ​ក្រោយ​មជ្ឈមណ្ឌល​ភ្នំពេញ​ដែល​ទទួល​រង្វាន់​ជាច្រើន​កាល​ពី​ឆ្នាំ​មុន ទទួលបាន​រង្វាន់​បួន​នៅ​ឆ្នាំ 2018 ។

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន PropertyGuru

វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​​កំពុង​មានភាពសកម្ម​យ៉ាង​ខ្លាំង ដោយ​ឃើញថា​ មានការកើនឡើង 22% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុង​ការវិនិយោគ​លើ​វិស័យសំណង់​កាល​ពី​ឆ្នាំមុនៗ ធ្វើ​ឲ្យ​តម្លៃដី​កើនឡើង ហើយ​ប្រែក្លាយ​ភ្នំពេញ​ពី​រាជធានី​អគារ​ទាប ទៅ​ជា​មជ្ឈមណ្ឌល​អគារ​ខ្ពស់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនដែល​ជាប់​ក្នុង​បញ្ជីជម្រើស​ដំបូង​ នឹង​ត្រូវបាន​ប្រកាសឈ្មោះសម្រាប់អ្នកឈ្នះពានរង្វាន់នៅក្នុង​ពិធីលៀងសាយភោជន៍ នា​ល្ងាច​ថ្ងៃ​សុក្រ​ទី 16 ខែមីនា ឆ្នាំ 2018 នៅបន្ទប់ ballroom នៃសណ្ឋាគារ Sofitel Phnom Penh Phokeethra ។

អ្នកដែលឈ្នះនូវ​ប្រភេទពានរង្វាន់ល្អជាងគេបំផុត នឹង​ត្រូវ​បានចូល​រួម​ប្រកួត​ក្នុងកម្មវិធី PropertyGuru Asia Property Awards លើកទី8 ដែលជាវគ្គផ្តាច់ព្រ័ត្រ ប្រព្រឹត្តទៅជា​លើក​ដំបូងនៅ​ប្រទេស​ថៃ​។ កម្មវិធីនេះជាព្រឹត្តិការណ៍​រួម​គ្នា​ ដែលមាន​រយៈពេល​ពីរ​ថ្ងៃសម្រាប់ PropertyGuru Asia Real Estate Summit នៅ​សណ្ឋាគារ The Athenee, ទីក្រុង​បាងកង ថ្ងៃទី 8-9 ខែ​វិច្ឆិកា ឆ្នាំ 2018 ។

ខាងក្រោមនេះ​ជាឈ្មោះ​​អ្នក​ជាប់​ក្នុងបញ្ជី​ជម្រើសដំបូង​សម្រាប់កម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ2018 ៖

ពាន​រង្វាន់​ផ្នែក​អភិវឌ្ឍន៍

អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត
• អ្នក​ឈ្នះនឹង​ត្រូវ​ប្រកាស​នៅ​ក្នុងពិធីលៀងសាយភោជន៍នាថ្ងៃទី 16 ខែ​មីនា ឆ្នាំ 2018

ការ​ទទួលស្គាល់​ផ្នែក​ទំនួលខុសត្រូវ​សង្គម
• Borey Peng Huoth Group
• Creed Asia (Cambodia) Co., Ltd. និង Triple Gem Assets Co., Ltd.

ការ​ទទួលស្គាល់​ពិសេស​ក្នុងការ​អភិវឌ្ឍន៍ប្រកប​ដោយ​និរន្តរភាព
• Creed Asia (Cambodia) Co., Ltd. និង Triple Gem Assets Co., Ltd.

ពាន​រង្វាន់​ផ្នែក​អភិវឌ្ឍន៍ (លំនៅដ្ឋាន)

ការ​អភិវឌ្ឍន៍​ខុនដូ​លំដាប់​ខ្ពស់​ល្អ​បំផុត (ភ្នំពេញ)
• CEO KT Pacific ដោយ ក្រុមហ៊ុន LIXIN Construction
• One Park ដោយ GRED – Graticity Real Estate Development Co., Ltd

ការ​អភិវឌ្ឍន៍​ខុនដូ​តម្លៃសមរម្យ​​​ល្អ​បំផុត (ភ្នំពេញ)
• Star Polaris 23 ដោយ Borey Peng Huoth Group
• The Parkway ដោយ Parkway Investments Co., Ltd.

ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អបំផុត (ភ្នំពេញ)
• ARATA Garden Residences ដោយ Creed Group
• Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)
• Star Platinum Euro Ville ដោយ Borey Peng Huoth Group
• Star Platinum Rosato ដោយ Borey Peng Huoth Group

ការ​អភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អបំផុត (ព្រះសីហនុ)
• The Seagate Suite ដោយ KHCN Investment and Development Co., Ltd.

ពានរង្វាន់​ផ្នែក​អភិវឌ្ឍន៍ (ពាណិជ្ជកម្ម)

ការអភិវឌ្ឍន៍​ការិយាល័យ​ល្អ​បំផុត
• CEO KT Pacific ដោយ LIXIN Construction
• The Parkway ដោយ Parkway Investments Co., Ltd.

ការអភិវឌ្ឍន៍​លក់រាយ​ល្អបំផុត
• Eden Garden ដោយ Phnom Penh City Center
• Euro Park ដោយ Borey Peng Huoth Group
• The Seagate Suite ដោយ KHCN Investment and Development Co., Ltd.

ការអភិវឌ្ឍន៍​ការប្រើប្រាស់​ចម្រុះ​ល្អ​បំផុត
• CEO KT Pacific ដោយ LIXIN Construction
• Greater Euro Ville ដោយ Borey Peng Huoth Group
• The Parkway ដោយ Parkway Investments Co., Ltd.
• The Seagate Suite ដោយ KHCN Investment and Development Co., Ltd.

សេវាកម្ម​អាផាតឺមែន​ល្អ​បំផុត
• CEO KT Pacific ដោយ LIXIN Construction
• Mansion51 Hotel & Apartment ដោយ Mansion51 Hotel & Apartment
• Tronum ដោយ Tronum Home Co., Ltd.

ពិធីលៀងសាយភោជន៍ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra

ពាន​រង្វាន់​សម្រាប់​ការ​ឌីស្សាញ

ស្ថាបត្យកម្ម​ឌីស្សាញ​ខុនដូ​ល្អ​បំផុត
• CEO KT Pacific ដោយ LIXIN Construction
• Star Polaris 23 ដោយ Borey Peng Huoth Group
• The Parkway ដោយ Parkway Investments Co., Ltd.

ការ​ឌីស្សាញ​ផ្នែក​ខាងក្នុង​ខុនដូ​ល្អ​បំផុត
• CEO KT Pacific ដោយ LIXIN Construction
• Star Polaris 23 ដោយ Borey Peng Huoth Group

​ស្ថាបត្យកម្មឌីស្សាញលំនៅដ្ឋាន​ល្អ​បំផុត
• ARATA Garden Residences ដោយ Creed Group
• Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)
• Star Platinum Euro Ville ដោយ Borey Peng Huoth Group
• Star Platinum Rosato ដោយ Borey Peng Huoth Group

ការឌីស្សាញ​ផ្នែក​ខាងក្នុង​លំនៅដ្ឋានល្អបំផុត
• Star Platinum Euro Ville ដោយ Borey Peng Huoth Group
• Star Platinum Rosato ដោយ Borey Peng Huoth Group

​ស្ថាបត្យកម្ម​ឌីស្សាញលក់រាយ​ល្អ​បំផុត
• Eden Garden ដោយ Phnom Penh City Center
• NORO Mall ដោយ NI Development Co., Ltd.
• The Heritage Walk ដោយ Metro Lifestyle Development Co., Ltd.

ការឌីស្សាញ​ផ្នែកខាងក្នុង​លក់រាយ​ល្អបំផុត
• NORO Mall ដោយ NI Development Co., Ltd.

ស្ថាបត្យកម្មឌីស្សាញ​​ការិយាល័យ​ល្អ​បំផុត
• Chief Tower ដោយ JS Property International Co Ltd.
• The Parkway ដោយ Parkway Investments Co., Ltd.

ការឌីស្សាញ​ផ្នែក​ខាងក្នុង​អាផាតឺមែន​​ល្អបំផុត
• Mansion51 Hotel & Apartment ដោយ Mansion51 Hotel & Apartment
• Tronum ដោយ Tronum Home Co., Ltd.

​ស្ថាបត្យកម្ម​ឌីស្សាញទេសភាព​ផ្ទះ​ល្អ​បំផុត
• ARATA Garden Residences ដោយ Creed Group
• Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)
• Star Platinum Euro Ville ដោយ Borey Peng Huoth Group
• Star Platinum Rosato ដោយ Borey Peng Huoth Group

ស្ថាបត្យកម្មឌីស្សាញ​ទេសភាព​លក់រាយ​ល្អបំផុត
• Eden Garden ដោយ Phnom Penh City Center
• Euro Park ដោយ Borey Peng Huoth Group
• NORO Mall ដោយ NI Development Co., Ltd.

ស្ថាបត្យកម្ម​​ឌីស្សាញ​ទេសភាព​ប្រើប្រាស់​ចម្រុះ​ល្អ​បំផុត
• CEO KT Pacific ដោយ LIXIN Construction
• Greater Euro Ville ដោយ Borey Peng Huoth Group
• One Park ដោយ GRED – Graticity Real Estate Development Co., Ltd
• The Parkway ដោយ Parkway Investments Co., Ltd.

ពាន​រង្វាន់​ពិសេស

ការ​អភិវឌ្ឍន៍​ឌីស្សាញ​សាកល​ល្អ​បំផុត
• Eden Garden ដោយ Phnom Penh City Center

ការ​ទទួលស្គាល់​ពិសេស​ពីអង្គការ CARE សម្រាប់​ការ​អនុវត្ត​សំណង់​វិជ្ជមាន
• អ្នក​ឈ្នះនឹង​ត្រូវ​ប្រកាស​នៅក្នុង​ពិធីលៀងសាយភោជន៍នាថ្ងៃទី 16 ខែ​មីនា ឆ្នាំ 2018

ការ​ទទួលស្គាល់​ពិសេស​សម្រាប់​សំណង់​សាធារណៈ
• អ្នក​ឈ្នះនឹង​ត្រូវ​ប្រកាស​នៅក្នុង​ពិធីលៀងសាយភោជន៍នាថ្ងៃទី 16 ខែ​មីនា ឆ្នាំ 2018

ជម្រើស​នៃការបោះពុម្ពផ្សាយ

Cambodia Real Estate Personality of the Year
• លោក​ហ៊ុន ចាន់សាន ស្ថាបនិក នាយកឌីស្សាញ និង​ស្ថាបត្យករ​ចម្បង Re-Edge Architecture + Design

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់គេហទំព័រ 
AsiaPropertyAwards.com/cambodia-property-awards/ 

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន PropertyGuru

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]