អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid បានទទួលជ័យជម្នះ ទៅលើក្រុមម្ចាស់ផ្ទះ Leganes ក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតបង្គ្រប់សប្ដាហ៍ទី២៤ នៃក្របខ័ណ្ឌលីកកំពូល La Liga របស់ប្រទេសអេស្ប៉ាញ។ 

៣គ្រាប់ របស់ម្ចាស់ពានលីកកំពូលអេស្ប៉ាញ ចំនួន៣៣ សម័យនេះ រកបានដោយខែ្សបម្រើស្លាប Lucas Vazquez នាទី១១, កីឡាករ Casemiro នាទី២៩ និងការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ដោយប្រធានក្រុម Sergio Ramos នាទី៩០ ខណៈ១គ្រាប់សងវិញ របស់ក្រុមម្ចាស់ផ្ទះ ធើ្វបានដោយកីឡាករ Bustinza តាំងពីនាទីទី៦ មកម៉េ្លះ។

សូមបញ្ជាក់ថា ចប់ការប្រកួត Real Madrid បានយកឈ្នះ Leganes ៣-១ ទទួលបាន ៣ពិន្ទុ និងហក់ឡើងមកកាន់ចំណាត់ថ្នាក់ទី៣ ក្នុងតារាង តាមពីក្រុម Atletico Madrid ចំនួន ៧ពិន្ទុ និងតាមពីក្រោយក្រុមកំពូលតារាង Barcelona ចំនួន ១៤ពិន្ទុ៕  

Leganes 1-3 Real Madrid
Leganes 1-3 Real Madrid
Leganes 1-3 Real Madrid
Leganes 1-3 Real Madrid
Leganes 1-3 Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]