ភ្នំពេញ៖ នាង ប្រាក់គន្ធា ដែលមហាជនស្គាល់ថាជា អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី២ ដោយកាលនោះ នាងបានឆក់យកបេះដូងទស្សិកជនរាប់ម៉ឺននាក់ ក្រោយពីនាងបានបកស្រាយ ចម្រៀងមួយបទចំណងជើងថា «ម៉ែ» យ៉ាងចាក់ដោត និងពោរពេញទៅដោយមនោសញ្ចេតនា។

នាង ប្រាក់គន្ធា កាលប្រឡង Cambodian Idol រដូវកាលទី២

បើទោះបីជានាងមិនបានជាប់ជ័យលាភីយ៉ាងណាក្តី ប៉ុន្តែបច្ចុប្បន្ននេះ នាង ប្រាក់គន្ធា
 ក៏បានក្លាយជាតារាចម្រៀងមួយរូប ប្រចាំផលិតកម្មសាន់ដេ ដែលជាការជ្រោមជ្រែង និងជួយនិពន្ធបទចម្រៀង ដោយតារាចម្រៀងនិងអ្នកនិពន្ធ លោក អ៉ីណូ

យ៉ាងណាមិញ តារាស្រីនាង ប្រាក់គន្ធា ម្ចាស់បទ «បេះដូងចេះស្រវឹង»រូបនេះ ត្រូវបានអ្នកគាំទ្រសង្កេតឃើញថា នាងហាក់បីដូចជាមានការប្រែប្រួលសម្រស់ជាងមុន ពោលគឺស្រស់ស្អាតជាងកាលពីចូលប្រឡងចម្រៀងដំបូងៗច្រើនណាស់ ដោយនាងចេះតុបតែងខ្លួន និងមានសាច់ឈាមស្រស់ថ្លាជាងមុន សឹងតែមើលមិនចង់ស្គាល់។

ជាការពិតណាស់ ដោយក្រោយពីឃើញរូបរាងបច្ចុប្បន្នរបស់ នាង ប្រាក់គន្ធា អ្នកគាំទ្រជាច្រើនក៏សម្តែងការសប្បាយចិត្ត និងជូនពរឲ្យនាងកាន់តែមានកេរ្តិ៍ឈ្មោះល្បី ទទួលបានការស្រលាញ់រាប់អានពីសំណាក់ទស្សនិកជនកាន់តែច្រើនផងដែរ៕      

នាង ប្រាក់គន្ធា និងលោក អ៉ីណូ
នាង ប្រាក់គន្ធា ស្រស់ស្អាតជាងមុន
តារាចម្រៀងស្រីវ័យក្មេង នាង ប្រាក់គន្ធា
តារាចម្រៀងស្រីវ័យក្មេង នាង ប្រាក់គន្ធា
តារាចម្រៀងស្រីវ័យក្មេង នាង ប្រាក់គន្ធា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាង ប្រាក់គន្ធា