ម៉ាឡេស៊ី៖ បុរសម្នាក់បានសម្រេចចិត្តបោះបង់ចោលការសិក្សារៀនសូត្រ ក្រោយពីបានបញ្ចប់ថ្នាក់ទី៦ ព្រោះគាត់មានក្តីសុបិនមួយថាចង់ក្លាយជាកសិករម្នាក់។

លោក Saipol Azmir Zainuddin

លោក Saipol Azmir Zainuddin  ជាបុគ្គលដ៏ជោគជ័យមួយរូប ដោយសារទីបំផុតបានក្លាយជា​សេដ្ឋីប្រាក់វាល់លាន ទោះបីជាគាត់ឈប់រៀនតាំងពីក្មេងក៏ដោយក្តី។

គាត់បានឲ្យដឹងថា៖

ទោះបីជាខ្ញុំបោះបង់ការសិក្សាមុនមិត្តភក្តិខ្ញុំច្រើនឆ្នាំក៏ដោយ ខ្ញុំមិនអស់សង្ឃឹមទេ ព្រោះការដែលក្លាយជាកសិករម្នាក់ គឺជាក្តីសុបិនរបស់រូបខ្ញុំតាំងពីដើមរហូតមក។

ក្រោយបោះបង់ការសិក្សាភ្លាមលោក Saipol បានសម្រេចចិត្តបម្រើការងារជាកម្មករសំណង់ ដែលប្រាក់ខែដំបូងរបស់គាត់កាលនោះស្មើនឹង ៧៥០ រីងហ្គីត ឬ ១៩១ ដុល្លារអាមេរិក។

បុរសរូបនេះបានចំណាយប្រាក់ប្រមាណ ៤៥០ រីងហ្គីត បានពីប្រាក់ខែ ដើម្បីទិញកូនគោមួយក្បាលជារៀងរាល់ខែដើម្បីចិញ្ចឹម។ Saipol បានបន្តថា៖

នៅពេលដែលខ្ញុំឈានដល់អាយុ ១៨ ឆ្នាំ ខ្ញុំមានគោដល់ទៅ ៣០០ ក្បាលឯណោះ។ អំឡុងពេលនោះ ឪពុកខ្ញុំ និងខ្ញុំ រកស៊ីចិញ្ចឹម និងលក់គោទៅឲ្យអ្នកភូមិ។ ខ្ញុំយកប្រាក់ចំណេញដែលបានមកពីការលក់គោ ដើម្បីសន្សំទុក ព្រោះខ្ញុំតែងមានក្តីសុបិនចង់បើកកសិដ្ឋានមួយផ្ទាល់ខ្លួន។

ឈានដល់វ័យ ១៩ ឆ្នាំ Saipol អាចរកប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការលក់ គោ ដែលអនុញ្ញាតឲ្យរូបគាត់ មានលទ្ធភាពទិញផ្ទះ និងមានរថយន្តផ្ទាល់ខ្លួនជិះ។

ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន បុរសរូបនេះបានស្នើប្រាក់កម្ចីចំនួន មួយសែនរីងហ្គីត (២៥ ៦០៥ ដុល្លារអាមេរិក) តាមរយៈ Farmer’s Organisation Authority Malaysia (LPP) រហូតទិញបានដីទំហំ ០.៨ ហិកតា ធ្វើជាកសិដ្ឋានចិញ្ចឹមគោ។

លោក Saipol Azmir Zainuddin
កសិដ្ឋានរបស់លោក លោក Saipol Azmir Zainuddin
កសិដ្ឋានរបស់លោក លោក Saipol Azmir Zainuddin

បច្ចុប្បន្នលោក Saipol ដែលមានវ័យ ៣៣ ឆ្នាំហើយ មានគោចំនួន ៧០០ ក្បាល ពពែ ១៥០ ក្បាល និងក្របី ៣០ ក្បាល។ កាលពីឆ្នាំកន្លងទៅ គាត់រកបានប្រាក់ប្រមាណមួយលានរីងហ្គីតឯណោះ (ប្រមាណជាង ២៥០ ០០០ដុល្លារអាមេរិក) ពីអាជីវកម្មរបសគាត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]