កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាចម្រៀងប្រុស Seungri សមាជិកក្រុមចម្រៀង BigBang ត្រូវបានគេបើកទម្លាយខ្ទេចគ្មានសល់ ពីធុរៈកិច្ចមុខជំនួញផ្ទាល់ខ្លួនរបស់លោក ដែលក្រៅពីអាជីពជាអ្នកសិល្បៈ លោក Seungri ក៏ជាអ្នកជំនួញដ៏ជោគជ័យម្នាក់ថែមទៀតផង។

ជាការពិតណាស់ ដោយកាលពីថ្មីៗនេះ តារាប្រុស Seungri ទើបតែបើកសម្ភោធក្លិបកម្សាន្តថ្មីមួយកន្លែង ឈ្មោះថា «Burning Sun» ដែលមានទីតាំងស្ថិតនៅជាន់ក្រោមដីនៃសណ្ឋាគារ Le Meridien ចំកណ្តាលតំបន់ Gangnam ដែលគេចាត់ទុកទីនេះជា តំបន់ដែលល្បីល្បាញនិង មានភាពសម្បូរបែបខ្លាំង បន្ទាប់ពី ទីក្រុង Seoul ផងដែរ។ 

ជាពិសេស អាចនិយាយបានថា ក្លឹបកម្សាន្ត «Burning Sun» នេះ ប្រៀបបីដូចជាផ្ទះរបស់ DJs ល្បីឈ្មោះជាច្រើនប្រចាំ ទីក្រុងសេអ៊ូល យ៉ាងដូច្នោះដែរ។ ដោយសារតែ Seungri មានមិត្តភក្តិច្រើនសុទ្ធតែជាមនុស្សល្បីៗ ដែលទាំងនេះមិនពិបាកទេ ដែលពួកគេមកលេងក្លឹបកម្សាន្តរបស់លោកនោះ។

តារាចម្រៀងប្រុស Seungri
ក្លឹបកម្សាន្ត«Burning Sun» របស់តារាចម្រៀងប្រុស Seungri
សណ្ឋាគារ Le Meridien ដែលជាទីតាំងក្លឹបកម្សាន្ត«Burning Sun» របស់តារាចម្រៀងប្រុស Seungri
DJs ល្បីៗដែលមកសម្តែងក្នុងក្លឹបរបស់ Seungri

មិនត្រឹមតែប៉ុណ្ណោះ ក្លឹបកម្សាន្ត «Burning Sun» នេះ មិនមែនជាក្លឹបដំបូងដែលលោកបើកនោះទេ ពោលគឺ លោកក៏ជាម្ចាស់រង្គសាលដ៏ប្រណិត Monkey Museum ដែលលោកអាចលក់ស្រា Champagne ម៉ាក “Armand De Brignac” ១ដបបានរហូតដល់ទៅខ្ទង់ ៨ម៉ឺនដុល្លារឯណោះ។

ម្ចាស់រង្គសាលដ៏ប្រណិត Monkey Museum របស់តារាចម្រៀងប្រុស Seungri

លើសពីនេះទៅទៀតនោះ លោកក៏ជាម្ចាស់ភោជនីយដ្ឋាន Aori Ramen ដែលមានសាខាជាច្រើនប្រទេស ទូទាំងទ្វីបអាស៊ី ហើយសាខាចុងក្រោយបង្អស់ ដែលលោកទើបតែបើកកាលពីថ្មីៗនេះ គឺនៅឯទីក្រុងសៀងហៃ ដែលមានបុគ្គលិកបម្រើការ Aori Ramen រហូតដល់ទៅ ២០នាក់។

ភោជនីយដ្ឋាន Aori Ramen របស់តារាចម្រៀងប្រុស Seungri
ភោជនីយដ្ឋាន Aori Ramen របស់តារាចម្រៀងប្រុស Seungri

នៅមិនទាន់អស់នៅឡើយនោះទេ Seungri ក៏ជាម្ចាស់ហាងកាហ្វេ “Belgium Waffle Café ” ផងដែរ។ ប៉ុន្តែលោកបានទុកជំនួញនេះ ឲ្យអ្នកម្តាយរបស់លោក ជាអ្នកមើលថែគ្រប់គ្រងបន្ត។

ពិតជាមិនធម្មតាឡើយ លោក Seungri មិនត្រឹមតែជាតារាចម្រៀង Kpop ល្បីឈ្មោះនោះទេ ប៉ុន្តែថែមទាំងជាអ្នកធុរៈកិច្ច គ្រប់គ្រងលើមុខជំនួញជាច្រើនមុខ បានយ៉ាងជោគជ័យថែមទៀតផង ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]