ចិន៖ កាលពីប៉ុន្មានសប្តាហ៍មុន ជនសង្ស័យលួចទូរស័ព្ទដៃ នៅក្នុងទីក្រុង Guiyang  បានចូលទៅកាន់ប៉ុស្តិ៍ប៉ូលិស ក្នុងគោលបំណងខ្ចីទូរស័ព្ទ ដើម្បីទាក់ទងទៅអ្នកផ្ទះ រឿងដែលគេមិនបានទៅលេងស្រុក នាឱកាសបុណ្យចូលឆ្នាំចិន។ 

មិនបានប៉ុន្មានផង មន្ត្រីប៉ូលិសមួយរូប ក៏បានស្គាល់មុខបុរសមាននាមត្រកូល Wang នេះថាជាជនសង្ស័យលួចទូរសព្ទ ហើយក៏បានចាប់គេ វាយខ្នោះភ្លាមៗនៅនឹងកន្លែងតែម្តង។

គួររម្លឹកថា កាលពីថ្ងៃទី៣ កុម្ភៈកន្លងទៅ មានគេរាយការណ៍ថាបាត់ទូរសព្ទមួយគ្រឿងនៅក្នុងហាងកាហ្វេអ៊ីនធើណែតមួយកន្លែង នៅក្នុងទីក្រុង Guiyang ហើយប៉ូលិសប្រចាំតំបន់ក៏បានចាត់ទុកលោក Wang ជាជនសង្ស័យ ដោយសម្អាងទៅលើរូបភាពដ៏ច្បាស់ ដែលជាមូលដ្ឋាននៃការស្រាវជ្រាវ។

មន្ត្រីប៉ូលិសម្នាក់ត្រកូល Zhou បានប្រាប់ទៅកាន់បណ្តាញសារព័ត៌មានក្នុងស្រុកថា៖

“ប៉ុន្មានថ្ងៃក្រោយមក ជនសង្ស័យនោះក៏បានមកកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីសុំជំនួយ។ គេគឺជាមនុស្សអនាថា គ្មានលុយបន្តិចសោះ។ គេចង់ទាក់ទងទៅគ្រួសារ ដើម្បីប្រាប់ថា គេមិនអាចទៅលេងផ្ទះបានទេ ក្នុងឱកាសបុណ្យចូលឆ្នាំនេះ។ គេប្រហែលជាគិតថា ការដែលគេលួចទូរស័ព្ទនោះ គឺជារឿងតិចតួច គ្មានអ្នកប្តឹងផ្តល់ ហើយគេក៏ប្រហែលជាមិនដឹងថា ប៉ូលិសកំពុងតែតាមរកគេដែរ”។

បើតាមមន្ត្រីប៉ូលិសដដែលនេះបានឲ្យដឹងថា ទូរស័ព្ទនោះ ជនសង្ស័យបានយកទៅលក់ក្នុងតម្លៃ ២០០យ័ន (ប្រហែល ៣១ ដុល្លារអាមេរិក) តាំងពីពេលដែលគេលួចបានភ្លាមម្ល៉េះ ហើយឥឡូវនេះ គេកំពុងស្ថិតនៅក្រោមការឃុំឃាំង ដើម្បីរងចាំការកាត់ទោសទៅតាមផ្លូវច្បាប់៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]